ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 6:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​ប្រាំ និង​ត្រី​តូចៗ​ពីរ ប៉ុន្តែ ដែល​មាន​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី បើ​មនុស្ស​ច្រើន​យ៉ាង​នេះ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“នៅ​ទីនេះ មាន​ក្មេងប្រុស​ម្នាក់​ដែល​មាន​នំប៉័ង​ស្រូវបាឡេ​ប្រាំ និង​ត្រី​ពីរ ប៉ុន្តែ​របស់​ទាំងនេះ​មាន​ប្រយោជន៍​អ្វី​សម្រាប់​មនុស្ស​ច្រើន​ដូច្នេះ​?”។

សូមមើលជំពូក

Khmer Christian Bible

«នៅ​ទី​នេះ​មាន​ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​ ប៉ុន្ដែ​តើ​ធ្វើ​ដូច​ម្ដេច​គ្រាន់​ បើ​មនុស្ស​ច្រើន​ម្ល៉េះ?»​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ទី​នេះ​មាន​ក្មេង​ម្នាក់ មាន​នំបុ័ង​ម្សៅ​ឱក​៥​នឹង​ត្រី​តូច​២ ប៉ុន្តែ ដែល​មាន​តែ​ប៉ុណ្ណោះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​មនុស្ស​ច្រើន​ទាំង​ម៉្លេះ

សូមមើលជំពូក

អាល់គីតាប

«នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្ដែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។

សូមមើលជំពូក



យ៉ូហាន 6:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀងៗ​ខ្លួន។


ប៉ុន្តែ អេលី‌សេ​មាន​ប្រសាសន៍​ថា៖ «សូម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​សិន ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដល់​ថ្ងៃ​ស្អែក វេលា​ថ្មើរ​ណេះ ម្សៅ​យ៉ាង​ម៉ដ្ត​មួយ​រង្វាល់​នឹង​លក់​ថ្លៃ​តែ​មួយ​សេកែល និង​ម្សៅ​ឱក​ពីរ​រង្វាល់​ថ្លៃ​តែ​មួយ​សេកែល​ទេ នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​សាម៉ារី»។


ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។


គេ​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ថា «តើ​ព្រះ​អាច​ផ្គត់​ផ្គង់​អាហារ​ឲ្យ​យើង​បរិ‌ភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ?


គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។


ប៉ុន្ដែ យើង​នឹង​ចិញ្ចឹម​អ្នក ដោយ​ស្រូវ​សាលី​ល្អ​បំផុត ហើយ​នឹង​ចម្អែត​អ្នក​ដោយ​ទឹក​ឃ្មុំ​ពី​ថ្ម​ដា»។


ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​ជំនួញ​ជា​មួយ​អ្នក គេ​យក​ស្រូវ​សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ​សះ​មក​ដូរ​នឹង​ទំនិញ​របស់​អ្នក។


ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​នេះ​យើង​ខ្ញុំ​គ្មាន​អ្វី​ទេ មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ»។


តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ចាំ​ពី​នំបុ័ង​ប្រាំ​ដុំ ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់ ហើយ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ?


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន? ចូរ​ទៅ​មើល​មើល៍»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។


កាល​ខ្ញុំ​កាច់​នំបុ័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភាគ តើ​អ្នក​រាល់​គ្នា​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ដប់​ពីរ​កន្ត្រក»។


តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។


ម៉ាថា​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ។


ពេល​នាង​ម៉ារា​ទៅ​ដល់​កន្លែង​ដែល​ព្រះ‌យេស៊ូវ​គង់​នៅ ហើយ​ឃើញ​ព្រះ‌អង្គ នាង​ក្រាប​នៅ​ទៀប​ព្រះ‌បាទ ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​ព្រះ‌អង្គ​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​ស្លាប់​ទេ»។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​យក​ត្រី​ខ្លះ ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​នោះ​មក!»។


ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ។


ពេល​គេ​បាន​ឡើង​ទៅ​លើ​គោក​ហើយ គេ​ឃើញ​រងើក​ភ្លើង មាន​ទាំង​ត្រី​អាំង​នៅ​ពី​លើ និង​មាន​នំបុ័ង​ដែរ។


ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​ចែក​ទៅ​ឲ្យ​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ពួក​អ្នក​ដែល​អង្គុយ។ រីឯ​ត្រី​វិញ ក៏​ធ្វើ​ដូច្នោះ​ដែរ តាម​តែ​គេ​ចង់​បាន។


ភីលីព​ទូល​ឆ្លើយ​ថា៖ «ទោះ​បើ​ទិញ​នំបុ័ង​អស់​ប្រាក់​ពីរ​រយ​ដេណារី ក៏​មិន​គ្រប់​គ្នា​ដែរ សូម្បី​តែ​ម្នាក់​បន្តិច»។


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។


ក៏​បាន​បរិ‌ភោគ​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ដោះ​សុទ្ធ​ពី​ហ្វូង​សត្វ ព្រម​ទាំង​ខ្លាញ់​កូន​ចៀម និង​ចៀម​ឈ្មោល​ពូជ​ពី​ស្រុក​បាសាន ហើយ​ពពែ​ផង ក៏​មាន​អង្ករ​ភោជ្ជ‌សាលី​យ៉ាង​ត្រសូល ហើយអ្នក​បាន​ផឹក​ឈាម​ទំពាំង‌បាយ​ជូរ​ដ៏​សុទ្ធ។


ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ជាស្រុកដែល​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ


រួច​ខ្ញុំ​ឮ​ដូច​ជា​មាន​សំឡេង​មួយ​នៅ​កណ្ដាល​សត្វ​មាន​ជីវិត​ទាំង​បួន ពោល​ថា៖ «អង្ករ​ស្រូវ​សាលី​មួយ​នាលិ ថ្លៃ​មួយ​ដេណារី ហើយ​អង្ករ​ស្រូវ​ឱក​បី​នាលិ ក៏​ថ្លៃ​មួយ​ដេណារី​ដែរ តែ​កុំ​បង្ខូច​ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ!»។