យ៉ូហាន 11:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 ពេលនាងម៉ារាទៅដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក្រាបនៅទៀបព្រះបាទ ទូលថា៖ «ព្រះអម្ចាស់អើយ បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនស្លាប់ទេ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល32 លុះម៉ារាមកដល់កន្លែងដែលព្រះយេស៊ូវគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបព្រះបាទារបស់ព្រះអង្គ ទូលថា៖ “ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ម្ល៉េះសមប្អូនប្រុសរបស់ខ្ញុំម្ចាស់មិនបានស្លាប់ទេ”។ សូមមើលជំពូកKhmer Christian Bible32 ពេលនាងម៉ារាទៅដល់កន្លែងព្រះយេស៊ូគង់នៅ ហើយឃើញព្រះអង្គ នាងក៏ក្រាបទៀបបាទាព្រះអង្គ ទាំងទូលថា៖ «ព្រះអម្ចាស់អើយ! បើព្រះអង្គបានគង់នៅទីនេះ នោះប្អូនប្រុសរបស់ខ្ញុំមិនស្លាប់ទេ» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 លុះនាងម៉ារីទៅដល់កន្លែងព្រះយេស៊ូគង់នៅហើយ នាងឃើញព្រះអង្គ ក៏ក្រាបទៀបព្រះបាទា ទូលថា៖ «លោកម្ចាស់! ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 នាងម៉ារាក៏ទៅដល់កន្លែង ដែលព្រះយេស៊ូវគង់នៅ កាលបានឃើញទ្រង់ នោះនាងក្រាបនៅទៀបព្រះបាទទូលថា ព្រះអម្ចាស់អើយ បើទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ សូមមើលជំពូកអាល់គីតាប32 លុះនាងម៉ារីទៅដល់កន្លែងអ៊ីសានៅហើយ នាងឃើញអ៊ីសាក៏ក្រាបដល់ជើងនិយាយថា៖ «អ៊ីសាជាអម្ចាស់! ប្រសិនបើលោកម្ចាស់បាននៅទីនេះ ប្អូនប្រុសនាងខ្ញុំមិនស្លាប់ទេ»។ សូមមើលជំពូក |