ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 6:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​អុំទូក​បាន​ប្រមាណ​ប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេ​ឃើញ​ព្រះយេស៊ូវ​កំពុង​យាង​លើ​ទឹក​បឹង ហើយ​មក​ជិត​ទូក នោះ​ពួកគេ​ក៏​ភ័យខ្លាច​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥​ឬ​៦​គីឡូ‌ម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច

សូមមើលជំពូក

អាល់គីតាប

កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​អ៊ីសា​ដើរ​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក



យ៉ូហាន 6:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះ‌អង្គ​តែ​មួយ​អង្គ​ឯង​ដែល​លាត​ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ


ព្រះ‌យេហូវ៉ា​គ្រប់​គ្រង​លើ​ទឹក​ជំនន់ ព្រះ‌យេហូវ៉ា​គង់​ជា​ព្រះ‌មហា‌ក្សត្រ រហូត​តរៀង​ទៅ។


ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!


ពួក​អ្នក​ចែវ​របស់​អ្នក គេ​បាន​នាំ​អ្នក​ទៅ​ក្នុង​ទឹក​ធំ ខ្យល់​ពី​ទិស​ខាង​កើត​បាន​ធ្វើ​ឲ្យ​អ្នក​បែក​ធ្លាយ នៅ​កណ្ដាល​សមុទ្រ។


ទោះ​ជា​គេ​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ច្រាំង​វិញ តែ​ទៅ​មិន​បាន​សោះ ដ្បិត​សមុទ្រ​ចេះ​តែ​កម្រើក​រឹត​តែ​ខ្លាំង​ឡើងៗ។


នៅ​ថ្ងៃ​នោះ មាន​ពួក​សិស្ស​ពីរ​នាក់​កំពុង​តែ​ដើរ​ទៅ​ភូមិ​អេម៉ោស ចម្ងាយ​ដប់​មួយ​គីឡូ‌ម៉ែត្រ ពី​ក្រុង​យេរូ‌សាឡិម។


ពេល​ក្មេង​នោះ​ដើរ​ចូល​មក អារក្ស​បាន​ផ្តួល​វា ហើយ​ធ្វើ​ឲ្យ​ប្រកាច់​ប្រកិន​ជា​ខ្លាំង តែ​ព្រះ‌យេស៊ូវ​កំហែង​ទៅ​វិញ្ញាណ​អាក្រក់ ហើយ​ប្រោស​ក្មេង​នោះ​ឲ្យ​ជា រួច​ប្រគល់​ដល់​ឪពុក​វិញ។


ភូមិ​បេ‌ថានី​នោះ នៅ​ជិត​ក្រុង​យេរូ‌សាឡិម ប្រហែល​ជា​បី​គីឡូ‌ម៉ែត្រ


ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។


សមុទ្រ​មាន​ខ្យល់​បក់​បោក​ជា​ខ្លាំង


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ»


ហើយ​មាន​គេ​ជាន់​ក្នុង​ធុង​នោះ នៅ​ខាង​ក្រៅ​ទី​ក្រុង ក៏​មាន​ឈាម​ចេញ​ពី​ធុង​ឡើង​ដល់​ត្រឹម​បង្ហៀរ​សេះ ចម្ងាយ​បីរយ​គី‌ឡូ‌ម៉ែត្រ ។


ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។