យ៉ូណាស 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ទោះជាគេខំចែវឲ្យបានវិលត្រឡប់ទៅច្រាំងវិញ តែទៅមិនបានសោះ ដ្បិតសមុទ្រចេះតែកម្រើករឹតតែខ្លាំងឡើងៗ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ប៉ុន្តែគេនាំគ្នាខំចែវឲ្យបានវិលត្រឡប់ទៅឯច្រាំងវិញ តែមិនបានទេ ដ្បិតសមុទ្រចេះតែកំរើករឹតតែខ្លាំងឡើងទាស់នឹងគេ សូមមើលជំពូកអាល់គីតាប13 ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ សូមមើលជំពូក |
ដូច្នេះ គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ យើងខ្ញុំសូមអង្វរព្រះអង្គ សូមកុំឲ្យយើងខ្ញុំរាល់គ្នាត្រូវវិនាស ដោយព្រោះជីវិតមនុស្សនេះឡើយ ក៏កុំទម្លាក់ទោសជាកម្ចាយឈាមឥតទោស មកលើយើងខ្ញុំរាល់គ្នាដែរ ដ្បិតឱព្រះយេហូវ៉ាអើយ ព្រះអង្គបានសម្រេចតាមដែលព្រះអង្គគាប់ព្រះហឫទ័យ»។