Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 6:19 - Khmer Christian Bible

19 ហើយ​ពេល​ចែវ​ទូក​បាន​ឆ្ងាយ​ប្រហែល​បួន​ ឬ​ប្រាំ​គីឡូ​ម៉ែត្រ​ ពួកគេ​ក៏​ឃើញ​ព្រះយេស៊ូ​យាង​ដើរ​លើ​បឹង​ ហើយ​ពេល​មក​ដល់​ជិត​ទូក​ នោះ​ពួកគេ​ភ័យ​ខ្លាច​ជា​ខ្លាំង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នៅពេល​អុំទូក​បាន​ប្រមាណ​ប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ពួកគេ​ឃើញ​ព្រះយេស៊ូវ​កំពុង​យាង​លើ​ទឹក​បឹង ហើយ​មក​ជិត​ទូក នោះ​ពួកគេ​ក៏​ភ័យខ្លាច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ពេល​គេ​ចែវ​ទៅ​ប្រហែល​ជា​ប្រាំ ឬ​ប្រាំ‌មួយ​គី‌ឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ​កំពុង​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កាល​គេ​បាន​ចែវ​ទៅ​ប្រហែល​ជា​៥​ឬ​៦​គីឡូ‌ម៉ែត្រ​ហើយ នោះ​ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូវ ទ្រង់​យាង​លើ​សមុទ្រ​មក​ជិត​ទូក ហើយ​គេ​មាន​សេចក្ដី​ភ័យ​ខ្លាច

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​អ៊ីសា​ដើរ​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង




យ៉ូហាន 6:19
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មើល៍​ នៅ​ថ្ងៃ​ដដែល​នោះ​ មាន​ពីរ​នាក់​ក្នុង​ចំណោមពួក​សិស្ស​កំពុង​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ឈ្មោះ​ភូមិ​អេម៉ោស​ ដែល​មាន​ចម្ងាយ​ប្រហែល​ដប់​មួយ​គីឡូម៉ែត្រ​ពី​ក្រុង​យេរូសាឡិម​


ពេល​កូន​នោះ​កំពុង​ចូល​មក​ជិត​នៅ​ឡើយ​ អារក្ស​បាន​ធ្វើ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​ ហើយ​ព្រះយេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​នោះ​ ទាំង​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា​ រួច​ប្រគល់​ឲ្យទៅ​ឪពុក​របស់​វា​វិញ។​


ក្រុង​បេថានី​ នៅ​ជិត​ក្រុង​យេរូសាឡិម​ មាន​ចម្ងាយ​ប្រហែល​បី​គីឡូម៉ែត្រ​ប៉ុណ្ណោះ​


រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​


ដោយសារ​តែ​ខ្យល់​បក់​ខ្លាំង​ពេក​ នោះ​ធ្វើ​ឲ្យ​បឹង​មាន​រលក​


ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ខ្លាច​អី​ គឺ​ខ្ញុំ​ទេ!»​


ឯ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាន់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ ហើយ​មាន​ឈាម​ចេញ​ពី​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នោះ​ឡើង​ដល់​បង្ហៀរ​សេះ​ចម្ងាយ​មួយពាន់​ប្រាំមួយរយ​ស្ដេឌៀ។​


ក្រុង​នោះ​មាន​រាង​បួន​ជ្រុង​ស្មើ​គ្នា​ គឺ​បណ្ដោយ​ និង​ទទឹង​ស្មើ​គ្នា។​ ទេវតា​នោះ​បាន​វាស់​ក្រុង​ដោយ​ដំបង​នោះ​ឃើញ​មាន​មួយម៉ឺន​ពីរពាន់​ស្ដេឌៀ​ ហើយ​បណ្ដោយ​ ទទឹង​ និង​កំពស់​របស់​ក្រុង​នោះ​មាន​ប្រវែង​ស្មើ​គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម