យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
យ៉ូហាន 4:48 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «បើអ្នកមិនឃើញទីសម្គាល់ និងការអស្ចារ្យ អ្នកមិនជឿទេ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“ប្រសិនបើអ្នករាល់គ្នាមិនឃើញទីសម្គាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមិនជឿសោះឡើយ”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «បើអ្នករាល់គ្នាមិនឃើញទីសំគាល់ និងការអស្ចារ្យទេ នោះអ្នករាល់គ្នាមុខជាមិនជឿឡើយ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា បើអ្នករាល់គ្នាមិនឃើញទីសំគាល់ នឹងការអស្ចារ្យ នោះមិនព្រមជឿទេ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានឃើញទីសំគាល់ និងការអស្ចារ្យទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ |
យើងយល់ឃើញថា គួរតែបង្ហាញអស់ទាំងទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានសម្ដែងចំពោះយើង។
ព្រះអង្គរំដោះ ហើយសង្គ្រោះ ព្រះអង្គធ្វើទីសម្គាល់ និងការអស្ចារ្យ នៅស្ថានសួគ៌ ហើយនៅផែនដី គឺព្រះអង្គដែលបានសង្គ្រោះដានីយ៉ែល ឲ្យរួចពីអំណាចសិង្ហ»។
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់លោកម៉ូសេថា៖ «តើប្រជាជននេះនៅតែមើល៍ងាយយើងដល់កាលណា? យើងបានធ្វើអស់ទាំងទីសម្គាល់ក្នុងចំណោមពួកគេ តើពួកគេនៅតែមិនជឿដល់យើងដល់កាលណាទៀត?
ពួកផារិស៊ី និងពួកសាឌូស៊ីបាននាំគ្នាចូលមកល្បងលព្រះយេស៊ូវ គេសូមឲ្យព្រះអង្គបង្ហាញទីសម្គាល់មួយពីស្ថានសួគ៌ដល់គេ។
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។
«វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង!
ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ
លោកឆ្លើយទៅគាត់ថា "បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ ទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។
ទោះបើព្រះអង្គបានធ្វើទីសម្គាល់ជាច្រើន នៅមុខគេយ៉ាងណាក៏ដោយ ក៏គេនៅតែមិនជឿដល់ព្រះអង្គដដែល
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ដែលគ្មានអ្នកណាទៀតបានធ្វើ នោះគេឥតមានបាបទេ តែឥឡូវនេះ គេបានឃើញ ហើយគេស្អប់ទាំងខ្ញុំ ស្អប់ទាំងព្រះវរបិតារបស់ខ្ញុំ។
ពេលនោះ ពួកសាសន៍យូដាទូលសួរព្រះអង្គថា៖ «ដែលលោកធ្វើដូច្នេះ តើលោកមានទីសម្គាល់អ្វីបង្ហាញយើង?»
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។
ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។
ពេលនោះ អង្គប្រជុំទាំងមូលនៅស្ងៀម ហើយស្តាប់លោកបាណាបាស និងលោកប៉ុល ពេលពួកលោករៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះបានធ្វើក្នុងចំណោមសាសន៍ដទៃ តាមរយៈពួកលោក។
យើងនឹងសម្តែងការអស្ចារ្យនៅលើមេឃ ទីសម្គាល់នៅផែនដី គឺជាឈាម ភ្លើង និងកំសួលផ្សែង។
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។
គ្រប់គ្នាមានចិត្តកោតខ្លាច ហើយមានការអស្ចារ្យ និងទីសម្គាល់ជាច្រើនកើតឡើងដោយសារពួកសាវក។
ក្នុងកាលដែលព្រះអង្គលូកព្រះហស្តប្រោសឲ្យបានជា និងទីសម្គាល់ ការអស្ចារ្យដែលបានកើតឡើង ដោយសារព្រះនាមព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ»។
មានទីសម្គាល់ និងការអស្ចារ្យជាច្រើនកើតឡើងក្នុងចំណោមប្រជាជន តាមរយៈពួកសាវក ហើយគេទាំងអស់មូលចិត្តគ្នាតែមួយ នៅក្នុងថែវព្រះបាទសាឡូម៉ូន
លោកស្ទេផាន ដែលពេញដោយជំនឿ និងព្រះចេស្តា បានធ្វើការអស្ចារ្យ និងទីសម្គាល់ធំៗ នៅក្នុងចំណោមប្រជាជន។
លោកនេះបាននាំគេចេញ ដោយធ្វើការអស្ចារ្យ និងទីសម្គាល់នៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោស្ថាន រយៈពេលសែសិបឆ្នាំ។
ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។
ពិតមែន មានទីសម្គាល់បានកើតឡើងក្នុងចំណោមអ្នករាល់គ្នា ដែលបញ្ជាក់ការងារជាសាវករបស់ខ្ញុំ គឺដោយការអត់ធ្មត់ ដោយទីសម្គាល់ ការអស្ចារ្យ និងការឫទ្ធិបារមីគ្រប់យ៉ាង។
អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ
ព្រះបានធ្វើបន្ទាល់ជាមួយពួកគេ ដោយសម្តែងការអស្ចារ្យ និងឫទ្ធិបារមីជាច្រើនយ៉ាង ទាំងចែកព្រះវិញ្ញាណបរិសុទ្ធមក តាមព្រះហឫទ័យរបស់ព្រះអង្គ។