Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ថែស្សាឡូនីច 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ដោយអំណាច​រប​ស់​អារក្ស​សាតាំង ដោយ​ប្រើ​គ្រប់​ទាំង​អំណាច ទី​សម្គាល់ ការ​អស្ចារ្យ​ក្លែង​ក្លាយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ការមកដល់​របស់​មនុស្សនៃការឥតច្បាប់ គឺ​ស្របតាម​កិច្ចការ​របស់​សាតាំង ដោយ​ប្រើ​អស់ទាំង​មហិទ្ធិឫទ្ធិ ទីសម្គាល់ ការអស្ចារ្យ​នៃ​ការបោកប្រាស់

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 អា​ប្រឆាំង​ច្បាប់​នោះ​នឹង​មក​ដោយសារ​អំណាច​របស់​អារក្ស​សាតាំង​ ទាំង​មាន​ឫទ្ធិ​ ទីសំគាល់​ និង​ការ​អស្ចារ្យ​ក្លែងក្លាយ​គ្រប់​បែប​យ៉ាង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អា​ទទឹង​ច្បាប់​នោះ​នឹង​មក​ទាំង​ធ្វើ​ការ ដូច​ជា​អារក្ស​សាតាំង ដោយ​នូវ​គ្រប់​ទាំង​ឫទ្ធិ ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​កំភូត

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​អ៊ីព្លេស‌ហ្សៃតន គឺ​វា​សំដែង​ការ​អស្ចារ្យ ទី​សំគាល់ និង​អំណាច​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

សូមមើលជំពូក ចម្លង




២ ថែស្សាឡូនីច 2:9
31 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មាន​វិញ្ញាណ​មួយ​ចេញ​មក ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា "ទូល‌បង្គំ​ចង់​ទៅ" ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា "ចុះ​ឯង​នឹង​ធ្វើ​យ៉ាង​ណា​ទៅ?"


ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​ធ្វើ​ដូច្នោះ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ។ ដូច្នេះ ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ពួក​គ្រូ​ក៏​ខំ​ប្រើ​មន្តអាគម​ធ្វើ​ដូច្នោះ​ដែរ ដើម្បី​បង្កើត​ចៃ តែ​ធ្វើ​មិន​បាន​ឡើយ។ ដូច្នេះ ចៃ​ទាំង​នោះ​នៅ​លើ​មនុស្ស និង​សត្វ។


ប៉ុន្ដែ ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដែរ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ ហើយ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាក់​វិញ្ញាណ ដែល​បណ្ដាល​ឲ្យ​លក់​ស៊ប់​មក​លើ​អ្នក​រាល់​គ្នា ក៏​បាន​បិទ​ភ្នែក​អ្នក​រាល់​គ្នា ជា​ពួក​ហោរា ហើយ​បាន​គ្រប​ភ្ជិត​ក្បាល​អ្នក​រាល់​គ្នា ជា​ពួក​មើល​ឆុត។


ដើម្បី​ឲ្យ​យើង​បាន​ចាប់​ទោស​ពួក​វង្ស​អ៊ីស្រា‌អែល ដោយ​នូវ​ចិត្ត​របស់​ខ្លួន​គេ ពី​ព្រោះ​គេ​សុទ្ធ​តែ​ព្រាត់‌ប្រាស​ពី​យើង​ដោយ‌សារ​រូប​ព្រះ​របស់​គេ​ទាំង​អស់​ហើយ។


បន្ទាប់​មក គេ​នាំ​បុរស​អារក្ស​ចូល​ម្នាក់​ដែល​ខ្វាក់ ហើយ​គ មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ប្រោស​គាត់​ឲ្យ​បាន​ជា។ ដូច្នេះ​បុរស​ដែល​គ​នោះ ក៏​និយាយ​បាន ហើយ​មើល​ឃើញ។


ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «សាតាំង ចូរ​ឯង​ថយ​ចេញ​ទៅ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌អង្គ​តែ​មួយ​ប៉ុណ្ណោះ"» ។


ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង​ក្លាយ និង​ហោរា​ក្លែង​ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ផេ្សងៗ ដើម្បី​នាំ​ពួក​អ្នក​រើស​តាំង​ឲ្យ​វង្វេង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។


ពេល​ណា​វា​មក​ដល់ ឃើញ​ផ្ទះ​បោស​ស្អាត ហើយ​បាន​តុប‌តែង​យ៉ាង​ល្អ


ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «បើ​អ្នក​មិន​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ អ្នក​មិន​ជឿ​ទេ»។


អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។


អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។


ហើយ​មាន​ប្រសាសន៍​ថា៖ «នែ៎ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​ល្បិច​គ្រប់​យ៉ាង ជា​កូន​របស់​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ​នៃ​អស់​ទាំង​សេចក្តី​សុចរិត​អើយ! តើ​អ្នក​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ?


សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។


ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។


ជា​អ្នក​ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​គេ​ដែល​មិន​ជឿ ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ ដែល​ជា​រូប​អង្គ​ព្រះ​ភ្លឺ​ដល់​គេ។


ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ កំពុង​ត្រួត​ត្រា​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។


គេ​ជា​អ្នក​ប្រឆាំង​នឹង​សេចក្ដី​ពិត ដូច​យ៉ា‌នេស និង​យ៉ាម‌ប្រេស បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ដែរ គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ឥត​ប្រយោជន៍​ខាង​ជំនឿ។


ប្រាជ្ញា​បែប​នោះ​មិន​មែន​មក​ពី​ស្ថាន​លើ​ទេ គឺ​ជា​ប្រាជ្ញា​របស់​លោកីយ៍ របស់​សាច់​ឈាម និង​របស់​អារក្ស​វិញ។


បន្ទាប់​មក នាគ​ក៏​ខឹង​នឹង​ស្ត្រី​នោះ ហើយ​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ ជា​អ្នក​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ និង​ទី​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។


គ្មាន​ពន្លឺ​ចង្កៀង​ណា​ភ្លឺ​នៅ​ក្នុង​ឯង ឬ​ឮ​សំឡេង​ប្តី​ប្រពន្ធ​ថ្មោង​ថ្មី នៅ​ក្នុង​ឯង​ទៀត​ឡើយ ដ្បិត​ពួក​ជំនួញ​របស់​ឯង​សុទ្ធ​តែ​ជា​អ្នក​ធំ​នៅ​ផែនដី ព្រោះ​អស់​ទាំង​សាសន៍​បាន​វង្វេង ដោយ‌សារ​មន្ត​អាគម​របស់​ឯង


សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។


អារក្ស​ដែល​នាំ​គេ​ឲ្យ​វង្វេង ត្រូវ​បោះ​ទៅ​ក្នុង​បឹង​ភ្លើង និង​ស្ពាន់‌ធ័រ ជា​កន្លែង​ដែល​សត្វ​សាហាវ និង​ហោរា​ក្លែង‌ក្លាយ​នៅ។ គេ​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​ទាំង​យប់​ទាំង​ថ្ងៃ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។


កណ្ដូប​ទាំង​នោះ​មាន​ស្តេច​ត្រួត​លើ​វា គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ថា «អា‌បា‌ដូន» ហើយ​ភាសា​ក្រិក​ហៅ​ថា «អាប៉ុ‌លីយ៉ូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម