យ៉ូហាន 4:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦47 កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដាមកដល់ស្រុកកាលីឡេ លោកក៏ទៅសូមព្រះអង្គ ឲ្យយាងទៅប្រោសកូនឲ្យជា ព្រោះកូននោះជិតស្លាប់ហើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល47 នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។ សូមមើលជំពូកKhmer Christian Bible47 ពេលគាត់ឮថាព្រះយេស៊ូកំពុងយាងពីស្រុកយូដាមកស្រុកកាលីឡេ នោះគាត់ក៏ចេញទៅជួបព្រះអង្គ ហើយអង្វរសុំឲ្យព្រះអង្គយាងទៅប្រោសកូនប្រុសរបស់គាត់ ដ្បិតកូននោះជិតស្លាប់ហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥47 កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅរកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោក ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យជាសះស្បើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤47 កាលលោកបានឮថា ព្រះយេស៊ូវបានយាងពីស្រុកយូដា មកដល់ស្រុកកាលីឡេហើយ នោះលោកក៏ទៅសូមទ្រង់ ឲ្យយាងចុះទៅប្រោសកូនឲ្យជា ដ្បិតកូននោះជិតស្លាប់ហើយ សូមមើលជំពូកអាល់គីតាប47 កាលគាត់ដឹងថា អ៊ីសាបានមកពីស្រុកយូដាមកស្រុកកាលីឡេនេះ គាត់ក៏ទៅរកអ៊ីសា ទូរអាសូមអ៊ីសាទៅប្រោសកូនរបស់គាត់ដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឲ្យបានជាសះស្បើយ។ សូមមើលជំពូក |