ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
យ៉ូហាន 16:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះវិញ្ញាណនៃសេចក្តីពិតបានយាងមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិត ដ្បិតព្រះអង្គនឹងមានព្រះបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលព្រះអង្គឮ ហើយនឹងសម្តែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវកើតមក។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។ Khmer Christian Bible នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ចំពូក ដ្បិតសេចក្ដីផ្សេងៗដែលព្រះអង្គថ្លែង មិនចេញមកពីព្រះអង្គផ្ទាល់ទេ គឺព្រះអង្គថ្លែងតែសេចក្ដីណាដែលទ្រង់ព្រះសណ្ដាប់ឮ ព្រមទាំងមានព្រះបន្ទូលប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ ដែលត្រូវកើតមាននៅថ្ងៃមុខផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាព្រះអង្គនោះ គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតបានមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងព្រះអង្គទ្រង់ទេ គឺនឹងមានបន្ទូល ចំពោះតែសេចក្ដីណាដែលទ្រង់ឮ ហើយនឹងសំដែង ឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមក អាល់គីតាប កាលណារសអុលឡោះជារសនៃសេចក្ដីពិតមកដល់ ទ្រង់នឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលរសអុលឡោះថ្លែង មិនចេញមកពីរសអុលឡោះផ្ទាល់ទេ គឺទ្រង់ថ្លែងតែសេចក្ដីណាដែលទ្រង់ឮ ព្រមទាំងថ្លែងឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។ |
ព្រះវិញ្ញាណនៃព្រះយេហូវ៉ា នឹងសណ្ឋិតនៅលើអ្នកនោះ គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់ ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
ក្រោយមកទៀត យើងនឹងចាក់បង្ហូរ ព្រះវិញ្ញាណរបស់យើងទៅលើមនុស្សទាំងអស់ កូនប្រុសកូនស្រីរបស់អ្នកនឹងថ្លែងទំនាយ ពួកចាស់ៗរបស់អ្នកនឹងយល់សប្តិឃើញ ហើយពួកកំលោះៗរបស់អ្នកនឹងឃើញនិមិត្ត។
ដ្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គបានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់ដែរ។
គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលលោកីយ៍ទទួលមិនបាន ព្រោះមិនឃើញ ក៏មិនស្គាល់ព្រះអង្គផង តែអ្នករាល់គ្នាស្គាល់ ដ្បិតព្រះអង្គគង់ជាមួយ ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
ប៉ុន្តែ ព្រះដ៏ជាជំនួយ គឺព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មកក្នុងនាមខ្ញុំ ទ្រង់នឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយរំឭកអស់ទាំងអ្វីៗដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ
ខ្ញុំនៅមានរឿងជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា តែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។
ព្រះអង្គធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ និងបានឮ តែគ្មានអ្នកណាទទួលសេចក្តីបន្ទាល់របស់ព្រះអង្គឡើយ។
ខ្ញុំនិយាយតែសេចក្តីណាដែលខ្ញុំបានឃើញជាមួយព្រះវរបិតាខ្ញុំ តែអ្នករាល់គ្នាធ្វើតែអ្វីដែលអ្នករាល់គ្នាបានឮពីឪពុករបស់អ្នករាល់គ្នា»។
ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)។
គ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
ហើយប្រាប់ថា៖ "ប៉ុលអើយ កុំខ្លាចអ្វីឡើយ ដ្បិតអ្នកត្រូវតែឈរនៅមុខសេសារ ហើយមើល៍ ព្រះទ្រង់ប្រោសប្រទានអស់អ្នកដែលរួមដំណើរជាមួយអ្នក ដល់អ្នកហើយ"។
ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។
កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាតាមវិធីណាឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែមានការបះបោរមកជាមុន ហើយមនុស្សទទឹងច្បាប់លេចមក គឺជាកូននៃសេចក្ដីវិនាស
កាលពីដើម ព្រះទ្រង់មានព្រះបន្ទូលមកកាន់បុព្វបុរសរបស់យើង ជាច្រើនដងច្រើនបែប ដោយពួកហោរា
ប៉ុន្ដែ អ្នករាល់គ្នាបានទទួលប្រេងតាំង ពីព្រះដ៏បរិសុទ្ធ ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
រីឯប្រេងតាំងដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ នោះស្ថិតនៅជាប់ក្នុងអ្នករាល់គ្នា ហើយអ្នកមិនត្រូវការឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាឡើយ។ ប៉ុន្តែ ពេលប្រេងតាំងបង្រៀនពីគ្រប់ការទាំងអស់ដល់អ្នករាល់គ្នា នោះជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ចូរអ្នករាល់គ្នានៅជាប់ក្នុងព្រះអង្គ ដូចសេចក្ដីដែលបានបង្រៀនអ្នករាល់គ្នាចុះ។
ឯយើងវិញ យើងមកពីព្រះ ហើយអ្នកណាដែលស្គាល់ព្រះ អ្នកនោះក៏ស្តាប់យើងដែរ តែអ្នកណាដែលមិនមកពីព្រះ អ្នកនោះមិនស្តាប់យើងឡើយ គឺដោយសារសេចក្ដីនេះឯង ដែលយើងស្គាល់វិញ្ញាណនៃសេចក្ដីពិត និងវិញ្ញាណនៃសេចក្ដីខុសឆ្គងទៅបាន។
ព្រះយេស៊ូវគ្រីស្ទនេះហើយ ដែលបានយាងមកដោយទឹក និងឈាម មិនមែនដោយទឹកតែប៉ុណ្ណោះទេ គឺដោយទឹក និងឈាមផង។ ព្រះវិញ្ញាណជាអ្នកធ្វើបន្ទាល់ ព្រោះព្រះវិញ្ញាណជាសេចក្ដីពិត។
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។
ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ ទាំងហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលកើតមកតាមក្រោយទៀត។