ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។
យ៉ូស្វេ 9:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់ពួកគេនៅថ្ងៃទីបី។ ក្រុងទាំងនោះគឺ ក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងប្អៀរ៉ុត និងក្រុងគារយ៉ាត់-យារីម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់គេនៅថ្ងៃទី៣ រីឯទីក្រុងទាំងនោះ គឺគីបៀន១ កេភីរ៉ា១ ប្អៀរ៉ុត១ នឹងគារយ៉ាត់-យារីម១ អាល់គីតាប ជនជាតិអ៊ីស្រអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះ គឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។ |
ព្រះបាទអ៊ីស-បូសែតមានមេទ័ពពីរនាក់ មួយឈ្មោះប្អាណា ហើយមួយទៀតឈ្មោះរេកាប ទាំងពីរនោះជាកូនរីម៉ូន ដែលជាពួកប្អៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដ្បិតស្រុកប្អៀរ៉ុតក៏រាប់ទុកជារបស់ពួកបេនយ៉ាមីនដែរ។
យីសម៉ាយ៉ា ជាអ្នកក្រុងគីបៀន ដែលជាមនុស្សខ្លាំងពូកែក្នុងពួកសាមសិបនាក់នោះ ហើយជាមេលើគេ និងយេរេមី យ៉ាហាសៀល យ៉ូហាណាន យ៉ូសាបាឌ ជាអ្នកស្រុកកេដេរ៉ា
ទាំងអស់នេះជាកូនចៅរបស់កាលែប។ កូនរបស់ហ៊ើរ ដែលជាកូនច្បងរបស់នាងអេប្រាតា គឺសូបាល ជាអ្នកតាំងក្រុងគារយ៉ាត់-យារីម
ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ និងពួកហាស៊ី-ហាមេនូហូត។
ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី និងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត និងពួកអែសថោល។
ឯរោងឧបោសថរបស់ព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន និងអាសនាតង្វាយដុតក៏នៅលើទីខ្ពស់ត្រង់ក្រុងគីបៀន។
មួយទៀត ក៏មានម្នាក់ដែលថ្លែងទំនាយដោយនូវព្រះនាមព្រះយេហូវ៉ា ឈ្មោះអ៊ូរីយ៉ា ជាកូនរបស់សេម៉ាយ៉ា ពីក្រុងគារយ៉ាត់-យារីម អ្នកនោះថ្លែងទំនាយទាស់នឹងទីក្រុង ហើយស្រុកនេះ តាមអស់ទាំងពាក្យរបស់ហោរាយេរេមាដែរ។
ស្ដេច ភ័យខ្លាចជាខ្លាំង ដ្បិតក្រុងគីបៀនជាក្រុងមួយធំ ដូចជារាជធានីមួយ ក៏ធំជាងក្រុងអៃយទៅទៀត ហើយមនុស្សនៅក្រុងនោះ សុទ្ធតែខ្លាំងពូកែទៀតផង។
ក្រុងគារយ៉ាត់-បាល (គឺជាក្រុងគារយ៉ាត់-យារីម) និងរ៉ាបាត ទាំងអស់មានពីរក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
បន្ទាប់មក ព្រំប្រទល់លាតសន្ទឹងចាប់ពីកំពូលភ្នំនោះ ចុះទៅដល់ក្បាលទឹកណែបត្វា ហើយពីទីនោះទៅដល់ក្រុងនានានៃភ្នំអេប្រុន រួចបត់តាមបាឡា (គឺជាក្រុងគារយ៉ាត់-យារីម)។
ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។
ឯព្រំប្រទល់ខាងត្បូង ចាប់ផ្ដើមត្រង់ជាយក្រុងគារយ៉ាត់-យារីម ទៅដល់អេប្រុន រហូតដល់ក្បាលទឹកណែបត្វា។
លុះផុតបីថ្ងៃ ក្រោយពីបានតាំងសញ្ញាជាមួយគេមក គេក៏ឮថា អ្នកទាំងនោះជាអ្នកជិតខាង ដែលនៅក្នុងស្រុកនោះក្នុងចំណោមពួកគេ។
ប៉ុន្ដែ ប្រជាជនអ៊ីស្រាអែលមិនបានវាយពួកគេទេ ដ្បិតពួកមេដឹកនាំក្រុមជំនុំបានស្បថនឹងពួកគេ ក្នុងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ជ្រុលទៅហើយ។ ពេលនោះ ក្រុមជំនុំទាំងអស់ នាំគ្នារទូរទាំនឹងពួកមេដឹកនាំរបស់ខ្លួន។
ប៉ុន្ដែ កាលអ្នកស្រុកគីបៀនបានឮពីការដែលលោកយ៉ូស្វេបានធ្វើចំពោះក្រុងយេរីខូរ និងក្រុងអៃយ
គេជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮព្រះកិត្តិនាមរបស់ព្រះអង្គ និងពីអស់ទាំងការដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីព្ទ
ឡើងទៅបោះទ័ពនៅគារយ៉ាត់-យារីម ក្នុងស្រុកយូដា។ ហេតុនេះហើយបានជាគេដាក់ឈ្មោះទីនោះថា «ម៉ាហានេ-ដាន់ » រហូតដល់សព្វថ្ងៃ មើល៍ ទីនោះនៅខាងលិចគារយ៉ាត់-យារីម។
រួចគេចាត់មនុស្សឲ្យទៅឯពួកគារយ៉ាត់-យារីម ប្រាប់ថា៖ «ពួកភីលីស្ទីនបាននាំយកហិបនៃព្រះយេហូវ៉ាមកវិញហើយ ដូច្នេះ សូមអ្នករាល់គ្នាចុះទៅ នាំឡើងទៅឯអ្នករាល់គ្នាវិញចុះ»។
នោះពួកគារយ៉ាត់-យារីមក៏មកនាំយកហិបនៃព្រះយេហូវ៉ា ឡើងទៅដាក់នៅក្នុងផ្ទះរបស់អ័ប៊ីណាដាប់ ដែលនៅលើភ្នំ ក៏ញែកអេលាសារជាកូនចេញ សម្រាប់ថែរក្សាហិបនៃព្រះយេហូវ៉ា។