ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់គេ គឺបានរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
យ៉ូស្វេ 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់យើង ដែលយើងបានបង្គាប់គេ គេបានទាំងយករបស់ដែលញែកសម្រាប់នឹងបំផ្លាញទុកខ្លះ គេបានលួច ហើយកុហក គេយករបស់ទាំងនោះទៅទុកជាមួយអីវ៉ាន់របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយអីវ៉ាន់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ៊ីស្រាអែលបានធ្វើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញាអញ ដែលបានបង្គាប់ដល់គេហើយ គេបានទាំងយករបស់ដែលញែកទុកសំរាប់នឹងបំផ្លាញទៅ គឺគេបានលួច ហើយក៏កុហកដែរ ព្រមទាំងយករបស់នោះទៅទុកជាមួយនឹងអីវ៉ាន់របស់គេផង អាល់គីតាប ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។ |
ដោយព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះរបស់គេ គឺបានរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ ជាសេចក្ដីទាំងប៉ុន្មានដែលលោកម៉ូសេ ជាអ្នកបម្រើព្រះយេហូវ៉ា បានបង្គាប់មក គេមិនព្រមស្តាប់ ឬធ្វើតាមសញ្ញានោះឡើយ។
លុះទៅដល់ភ្នំហើយ នោះគាត់យកថង់ទាំងពីរ ពីដៃរបស់គេទៅទុកក្នុងផ្ទះ រួចឲ្យគេទៅវិញ គេក៏ចេញទៅ។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ប៉ុន្តែ គេបានបំពានលើសេចក្ដីសញ្ញានៅក្រុងអ័ដាម គេបានក្បត់នឹងយើងក្នុងសេចក្ដីនោះឯង។
«បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។
តើពួកទាំងនោះ មិននិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬ ដោយពាក្យថា «វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួន ហើយផ្ទុកដោយរបស់ដែលទទួលបញ្ចាំផង» តើនឹងនៅដូច្នេះដល់កាលណាទៀត?
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងឲ្យបណ្ដាសានោះចេញទៅ នឹងចូលទៅក្នុងផ្ទះរបស់ចោរ ហើយទៅក្នុងផ្ទះរបស់អ្នកដែលស្បថបំពានដោយនូវឈ្មោះយើង ក៏នឹងនៅជាប់ក្នុងផ្ទះគេ ព្រមទាំងធ្វើឲ្យផ្ទះនោះសូន្យទៅ ទោះទាំងឈើ និងថ្មផង»។
គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។
ពេលនោះ លោកពេត្រុសមានប្រសាសន៍ទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើលហ្ន៎ ជើងអស់អ្នកដែលបញ្ចុះសពប្តីរបស់នាង នៅនឹងមាត់ទ្វារស្រាប់ហើយ គេនឹងសែងនាងយកទៅដែរ»។
នៅក្នុងក្រុងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានមក ប្រសិនបើឃើញមានបុរសម្នាក់ ឬស្ដ្រីម្នាក់នៅក្នុងចំណោមអ្នក ដែលប្រព្រឹត្តអំពើអ្វីអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយរំលងសេចក្ដីសញ្ញារបស់ព្រះអង្គ
គ្មានសត្វលោកណាដែលអាចលាក់ពីព្រះភក្ត្រព្រះអង្គបានឡើយ គឺទាំងអស់នៅជាអាក្រាតចំពោះព្រះនេត្រព្រះអង្គ ដែលយើងត្រូវទូលរៀបរាប់ទូលថ្វាយព្រះអង្គ។
គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។
ប៉ុន្តែ ប្រជាជនអ៊ីស្រាអែលបានប្រព្រឹត្តរំលងចំពោះរបស់ដែលសម្រាប់បំផ្លាញវិញ ដ្បិតអេកានជាកូនកើមី កើមីជាកូនសាប់ឌី សាប់ឌីជាកូនសេរ៉ាស ក្នុងកុលសម្ព័ន្ធយូដា បានយករបស់ខ្លះដែលត្រូវបំផ្លាញ ហើយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាក៏ឆួលឡើង ទាស់នឹងប្រជាជនអ៊ីស្រាអែល។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរក្រោកឡើង! ហេតុអ្វីបានជាក្រាបចុះ ឱនមុខដល់ដីដូច្នេះ?
ដូច្នេះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឆួលឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ដោយព្រោះប្រជាជននេះបានប្រព្រឹត្តរំលងសេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសរបស់គេ ហើយមិនបានស្តាប់តាមសំឡេងរបស់យើង
ដូច្នេះ ស្ដេចសូលមានរាជឱង្ការថា៖ «ចូរមកទីនេះ អស់លោកដែលជាមេដឹកនាំប្រជារាស្ត្រអើយ ដើម្បីនឹងពិចារណាមើល ឲ្យដឹងជាកើតមានបាបយ៉ាងណានៅថ្ងៃនេះ