ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​យ៉ូស្វេ​ក៏​តាំង​សេចក្ដី​សញ្ញា​ជាមួយ​ប្រជា‌ជន​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ និង​បញ្ញត្តិ​ឲ្យ​គេ​កាន់​តាម នៅ​ស៊ីគែម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅ​ស៊ីគែម ហើយ​លោក​ចេញ​ច្បាប់ និង​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​លោក​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គេ​នៅ​ថ្ងៃ​នោះ ហើយ​ដាក់​ច្បាប់ នឹង​បញ្ញត្ត​ឲ្យ​គេ នៅ​ត្រង់​ស៊ីគែម

សូមមើលជំពូក

អាល់គីតាប

នៅ​ថ្ងៃ​នោះ យ៉ូស្វេ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅ​ស៊ី‌គែម ហើយ​គាត់​ចេញ​ហ៊ូកុំ និង​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម​ទៀត​ផង។

សូមមើលជំពូក



យ៉ូស្វេ 24:25
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។


រួច​មក​យេហូ‌យ៉ា‌ដា លោក​ឲ្យ​ស្ដេច និង​ពួក​ជន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ថា គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ស្ដេច និង​ពួក​រាស្ត្រ ចុះ​សញ្ញា​គ្នា​ដែរ។


គេ​ក៏​ចូល​ទៅ​ក្នុង​សេចក្ដី​សញ្ញា ដោយ​តាំង​ចិត្ត​ស្វែង​រក​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ យ៉ាង​អស់​ពី​ចិត្ត និង​អស់​ពី​ព្រលឹង​របស់​គេ


ពួក​យូដា​ទាំង​អស់​គ្នា​មាន​អំណរ ដោយ​សេចក្ដី​សម្បថ​នោះ ព្រោះ​គេ​បាន​ស្បថ​ដោយ​ចិត្ត​ស្មោះ ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា ដោយ​ពេញ​បំណង​ចិត្ត ក៏​រក​ទ្រង់​ឃើញ​ផង ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំ‌វិញ។


រីឯ​យេហូ‌យ៉ា‌ដា និង​ពួក​បណ្ដា‌ជន ហើយស្តេចក៏​ចុះ​សញ្ញា​នឹង​គ្នា​ថា នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា។


ឥឡូវ​នេះ យើង​មាន​ចិត្ត​ចង់​តាំង​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា។


ដោយ​មាន​ហេតុការណ៍​ទាំង​អស់​នេះ យើង​ខ្ញុំ​ក៏​តាំង​សញ្ញា​មួយ​យ៉ាង​មាំ‌មួន​ជា​លាយ​លក្ខណ៍​អក្សរ ហើយ​មាន​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​លើ​សេចក្ដី​សញ្ញា​នោះ។


លោក​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌យេហូវ៉ា​ក៏​បង្ហាញ​ឲ្យ​លោក​ឃើញ​ឈើ​មួយ​កំណាត់ លោក​បោះ​ឈើ​នោះ​ទៅ​ក្នុង​ទឹក ហើយ​ទឹក​ក៏​ត្រឡប់​ទៅ​ជា​សាប​វិញ។ នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ច្បាប់ និង​បញ្ញត្តិ​សម្រាប់​គេ ហើយ​ព្រះ‌អង្គ​ក៏​ល្បង​ល​គេ​ដែរ។


លោក​ម៉ូសេ​ក៏​នាំ​គ្រប់​ទាំង​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​គ្រប់​ទាំង​បញ្ញត្តិ​មក​ប្រាប់​ប្រជា‌ជន ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​ឆ្លើយ​ព្រម​គ្នា​ថា៖ «យើង​ខ្ញុំ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល»។


នេះ​ជា​ពាក្យ​នៃ​សេចក្ដី‌សញ្ញា ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​តាំង​ជា‌មួយ​ប្រជា‌ជន​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី‌សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​ពួក‌គេ នៅ​ភ្នំ​ហោរែប។


លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​កោះ​ហៅ​ពួក​ចាស់​ទុំ ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក រួច​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ។


លោក​យ៉ូស្វេ​ក៏​ចារសេចក្ដី​ទាំង​នេះ​ចុះ​នៅ​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ទី​នោះ នៅ​ក្រោម​ដើម​ម៉ៃសាក់ ជិត​ទី​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា។