Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 24:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​កោះ​ហៅ​ពួក​ចាស់​ទុំ ពួក​មេ ពួក​ចៅ‌ក្រម និង​ពួក​នាយក​នៃ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​មក រួច​គេ​ក៏​មក​ជួប​ជុំ​គ្នា​នៅ​ចំពោះ​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 លោក​យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​លោក​ក៏​បាន​កោះ​ហៅ​ក្រុម​ព្រឹទ្ធា‌ចារ្យ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួប‌ជុំ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 យ៉ូស្វេ​ក៏​ប្រមូល​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​មក​នៅ​ត្រង់​ស៊ីគែម ព្រម​ទាំង​ហៅ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ពួក​មេ ពួក​ចៅ‌ក្រម នឹង​ពួក​នាយក​មក​ដែរ នោះ​គេ​ក៏​មក​ឈរ​នៅ​ចំពោះ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​គាត់​ក៏​បាន​កោះ​ហៅ​ក្រុម​អះលី‌ជំអះ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួប​ជុំ​នៅ​ចំពោះ​អុលឡោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 24:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។


ដូច្នេះ គេ​ក៏​យក​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន​ដែល​គេ​មាន​នៅ​ក្នុង​ដៃ និង​ក្រវិល​ដែល​នៅ​ត្រចៀក​របស់​គេ មក​ប្រគល់​ឲ្យ​លោក​យ៉ាកុប ហើយ​លោក​ក៏​យក​ទៅ​កប់​ចោល​នៅ​ក្រោម​ដើម​ម៉ៃសាក់ ដែល​នៅ​ជិត​ក្រុង​ស៊ីគែម។


ស្ដេច​រេហូ‌បោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មូល​គ្នា​មក​ត្រង់​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច។


ស្តេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់​ទុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា។


ដូច្នេះ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​ភ្លាម ហើយ​លោក​ក៏​អញ្ជើញ​មក​យ៉ាង​ប្រពៃ។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅទីនេះ​នៅ​ចំពោះ​ព្រះ រង់​ចាំ​ស្តាប់​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​បាន​បង្គាប់​មក​លោក»។


ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សេចក្ដីសញ្ញា​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង ក្នុង​គ្រប់​ទាំង​ការ​ដែល​អ្នក​ធ្វើ។


ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។


លោក​យ៉ូស្វេ​បាន​កោះ​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ពួក​ចាស់​ទុំ ពួក​មេដឹក​នាំ ពួក​ចៅ‌ក្រម និង​ពួក​នាយករបស់​គេ​ឲ្យ​មក ហើយ​មាន​ប្រសាសន៍ទៅ​គេ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​វ័យ​ចាស់​ជរា​ហើយ


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ គឺ​កង​ទ័ព​ទាំង​មូល​នាំ​គ្នា​ឡើង​ទៅ​យំ​នៅ​បេត-អែល។ គេ​អង្គុយ​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តម​នៅ​ថ្ងៃ​នោះ​រហូត​ដល់​ល្ងាច ហើយ​គេ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ប៉ុន្តេ នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​សង្គ្រោះ​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​គ្រោះ​ថ្នាក់ និង​សេចក្ដី​វេទនា​របស់​ឯង ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ទូល​ព្រះ‌អង្គ​ថា "សូម​តាំង​ស្តេច​ឲ្យ​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​វិញ" ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តាម​ពូជ​អំបូរ តាម​ពួក​ឯង​ទាំង​ពាន់ៗ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម