កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។
យ៉ូស្វេ 23:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលជាយូរក្រោយមក កាលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែលបានស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ នោះលោកយ៉ូស្វេមានវ័យចាស់ជរាហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជាជនអ៊ីស្រាអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស្វេមានវ័យចាស់ជរា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលក្រោយជាយូរមក កាលព្រះយេហូវ៉ាទ្រង់បានប្រទានឲ្យពួកអ៊ីស្រាអែល មានសេចក្ដីស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ ឯយ៉ូស្វេលោកក៏ចាស់ មានវ័យចំរើនច្រើនណាស់ហើយ អាល់គីតាប អុលឡោះតាអាឡាប្រោសប្រទានឲ្យប្រជាជនអ៊ីស្រអែលរួចពីខ្មាំងសត្រូវទាំងឡាយដែលនៅជុំវិញ និងមានសុខសន្តិភាព។ ជាយូរឆ្នាំក្រោយមកទៀត យ៉ូស្វេមានវ័យចាស់ជរា |
កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។
គ្រានោះ ព្រះបាទដាវីឌមានជន្មាយុចាស់ជរាហើយ គេដណ្តប់សំពត់ថ្វាយទ្រង់ជាច្រើន តែទ្រង់មិនកក់ក្តៅសោះ។
ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។
នេះជាបញ្ជីរាយនាមពួកអ៊ីស្រាអែល ពួកមេលើវង្សឪពុកគេ ពួកមេទ័ពធំតូច និងពួកនាយដែលបម្រើស្តេច តាមវេនរបស់គេចេញចូលរាល់ខែ នៅពេញក្នុងឆ្នាំ វេននិមួយៗមានពីរម៉ឺនបួនពាន់នាក់។
ព្រះបាទអ័ប៊ីយ៉ាផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ ហើយគេបញ្ចុះសពទ្រង់នៅក្នុងក្រុងដាវីឌ រួចអេសាជាបុត្រា ឡើងសោយរាជ្យជំនួសបិតា ហើយនៅក្នុងរាជ្យរបស់ទ្រង់ នោះស្រុកបានស្ងៀមស្ងប់អស់ដប់ឆ្នាំ។
ទ្រង់បំបាត់ទីខ្ពស់ទាំងប៉ុន្មាន និងរូបព្រះអាទិត្យពីអស់ទាំងទីក្រុងស្រុកយូដា នោះនគរបានស្ងៀមស្ងប់នៅចំពោះទ្រង់។
ដូច្នេះ នគររបស់ព្រះបាទយេហូសាផាតបានសុខសាន្ត ព្រោះព្រះនៃទ្រង់បានប្រោសប្រទានឲ្យទ្រង់មានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
ព្រះអង្គបញ្ឈប់សង្គ្រាម រហូតដល់ចុងបំផុតនៃផែនដី ព្រះអង្គបំបាក់ធ្នូ ហើយកាច់លំពែង ក៏ដុតរទេះចម្បាំងដោយភ្លើង។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សម្រាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដើម្បីធ្វើឲ្យព្រះនាមព្រះអង្គបានរុងរឿងឧត្តម។
លោកមានប្រសាសន៍ទៅពួកគេថា៖ «នៅថ្ងៃនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំមិនអាចធ្វើដំណើរទៅមកទៀតបានទេ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា "អ្នកមិនត្រូវឆ្លងទន្លេយ័រដាន់នេះឡើយ"។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
នៅគ្រានោះ លោកយ៉ូស្វេមានវ័យចាស់ជរាណាស់ហើយ ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកមានវ័យចាស់ជរាណាស់ហើយ ហើយនៅសល់ស្រុកច្រើនណាស់ដែលត្រូវចាប់យក។
ព្រះយេហូវ៉ាប្រទានឲ្យគេបានស្រាកស្រាន្តនៅគ្រប់ទិស ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ គ្មានខ្មាំងសត្រូវណាម្នាក់អាចឈរនៅមុខគេបានឡើយ ព្រោះព្រះយេហូវ៉ាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់គេ។
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។
ពីឥឡូវនេះទៅ ស្តេចនឹងដឹកនាំអ្នករាល់គ្នា ឯខ្ញុំចាស់ហើយ សក់ខ្ញុំក៏ស្កូវ ប៉ុន្តែ មានកូនរបស់ខ្ញុំនៅជាមួយអ្នករាល់គ្នាដែរ ខ្ញុំបាននាំមុខអ្នករាល់គ្នាតាំងតែពីក្មេងមករហូតដល់ថ្ងៃនេះ។