យ៉ូស្វេ 22:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ឥឡូវនេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខសាន្ត ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បានប្រទានឲ្យបងប្អូនឯងបានសេចក្ដីស្រាកស្រាន្តហើយ ដូចជាទ្រង់បានមានបន្ទូលនឹងគេ ដូច្នេះ ចូរវិលទៅឯត្រសាលរបស់ឯងរាល់គ្នា នៅក្នុងស្រុកជាកេរ្តិ៍អាកររបស់ឯង ដែលលោកម៉ូសេ ជាអ្នកបំរើនៃព្រះយេហូវ៉ាបានចែកឲ្យឯង ខាងនាយទន្លេយ័រដាន់ចុះ សូមមើលជំពូកអាល់គីតាប4 ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ សូមមើលជំពូក |
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យពួកបងប្អូនរបស់អ្នករាល់គ្នាបានសម្រាក ដូចអ្នករាល់គ្នាដែរ ហើយគេកាន់កាប់ស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាបានប្រគល់ឲ្យគេនៅខាងលិចទន្លេយ័រដាន់ ពេលនោះ ទើបអ្នករាល់គ្នាអាចត្រឡប់ទៅកាន់ស្រុកដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នារៀងៗខ្លួនវិញ" ។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
ដោយមានរាជឱង្ការថា៖ «តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬ? តើព្រះអង្គមិនបានឲ្យអ្នករាល់គ្នាឈប់សម្រាក នៅគ្រប់ទិសដែរទេឬ? ដ្បិតព្រះអង្គបានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្ដាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួកប្រជារាស្ត្ររបស់ព្រះអង្គ។