ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះប្រគល់គេមកក្នុងកណ្ដាប់ដៃនៃពួកយូដា
យ៉ូស្វេ 21:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាប្រទានឲ្យគេបានស្រាកស្រាន្តនៅគ្រប់ទិស ដូចព្រះអង្គបានស្បថនឹងបុព្វបុរសរបស់គេ គ្មានខ្មាំងសត្រូវណាម្នាក់អាចឈរនៅមុខគេបានឡើយ ព្រោះព្រះយេហូវ៉ាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្ដាប់ដៃរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាក៏ប្រោសឲ្យគេមានសេចក្ដីស្រាកស្រាន្តនៅព័ទ្ធជុំវិញ តាមគ្រប់ទាំងសេចក្ដីដែលទ្រង់បានស្បថនឹងពួកឰយុកោគេ គ្មានពួកខ្មាំងសត្រូវណាមួយអាចឈរនៅមុខគេបានឡើយ ពីព្រោះព្រះយេហូវ៉ាបានប្រគល់ទាំងអស់មកក្នុងកណ្តាប់ដៃគេហើយ អាល់គីតាប អុលឡោះតាអាឡាប្រទានសេចក្តីសុខសាន្ត នៅជុំវិញស្រុករបស់ពួកគេ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះអុលឡោះតាអាឡាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្តាប់ដៃរបស់ពួកគេ។ |
ពួកកូនចៅអ៊ីស្រាអែល គេបាក់ទ័ពរត់ពីមុខពួកយូដា ហើយព្រះប្រគល់គេមកក្នុងកណ្ដាប់ដៃនៃពួកយូដា
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ព្រះអង្គមានព្រះបន្ទូលថា៖ «វត្តមានរបស់យើងនឹងទៅជាមួយអ្នក ហើយយើងនឹងឲ្យអ្នកបានសម្រាក»។
ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានឲ្យគេឈប់សម្រាក ដូចជាហ្វូងគោដែលចុះទៅក្នុងច្រកភ្នំ គឺយ៉ាងនោះដែលព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដើម្បីធ្វើឲ្យព្រះនាមព្រះអង្គបានរុងរឿងឧត្តម។
ចាប់តាំងពីក្រុងអារ៉ូអ៊ើរដែលនៅមាត់ស្ទឹងអើណូន និងពីទីក្រុងមួយដែលនៅច្រកភ្នំនោះ រហូតដល់ស្រុកកាឡាត គ្មានក្រុងណាមួយដែលយើងពុំអាចនឹងយកបាននោះឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើងបានប្រគល់ទាំងអស់មកក្នុងកណ្ដាប់ដៃរបស់យើង។
«ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ហើយព្រះយេហូវ៉ាជាព្រះរបស់អ្នក ប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ
«ចូរនឹកចាំពីពាក្យដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានបង្គាប់អ្នករាល់គ្នាថា "ព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកមានកន្លែងសម្រាក ហើយប្រទានស្រុកនេះឲ្យអ្នក"។
រហូតទាល់តែព្រះយេហូវ៉ាបានប្រទានឲ្យបងប្អូនរបស់អ្នកបានសម្រាកដូចអ្នកដែរ ហើយគេបានចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ បន្ទាប់មក អ្នករាល់គ្នាអាចនឹងត្រឡប់មកស្រុកដែលជាកេរអាកររបស់ខ្លួនវិញ ហើយចាប់យកស្រុកនោះ ជាស្រុកដែលលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានប្រគល់ឲ្យអ្នក នៅត្រើយខាងកើតទន្លេយ័រដាន់»។
គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។
ឯទីក្រុងទាំងអស់របស់ស្តេចទាំងនោះ និងស្តេចទាំងប៉ុន្មានរបស់គេ លោកយ៉ូស្វេចាប់យកបានទាំងអស់ ហើយលោកប្រហារគេដោយមុខដាវ ដោយបំផ្លាញគេទាំងស្រុង ដូចលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានបង្គាប់។
ដូច្នេះ លោកយ៉ូស្វេបានចាប់យកស្រុកទាំងអស់ តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ រួចលោកចែកស្រុកទាំងនោះជាមត៌ក ដល់សាសន៍អ៊ីស្រាអែល តាមកុលសម្ព័ន្ធរបស់គេរៀងខ្លួន ហើយស្រុកនោះក៏បានស្រាកស្រាន្តពីចម្បាំង។
ព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលវាយប្រហារគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ និងដល់ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត គឺវាយប្រហារគេរហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។
ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។
លុះពេលជាយូរក្រោយមក កាលព្រះយេហូវ៉ាបានប្រទានឲ្យពួកអ៊ីស្រាអែលបានស្រាកស្រាន្តពីខ្មាំងសត្រូវទាំងអស់នៅជុំវិញ នោះលោកយ៉ូស្វេមានវ័យចាស់ជរាហើយ