ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន បាន​ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ស៊ីទីម ទៅ​ស៊ើប​ការណ៍ ដោយ​ប្រាប់​ថា៖ «ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូរ​ផង»។ គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រីពេស្យា​ម្នាក់ ឈ្មោះ​រ៉ាហាប ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សម្ងាត់ ឲ្យ​ចេញ​ពី​ជំរំ​ស៊ីទីម ទៅ​ស៊ើប‌ការណ៍។ លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ និង​ក្រុង​យេរីខូ​ផង!»។ អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ស្រី​ពេស្យា​ម្នាក់​ឈ្មោះ​នាង​រ៉ាហាប ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ូស្វេ ជា​កូន​នុន លោក​ចាត់​អ្នក​ស៊ើប​ការ​សំងាត់​២​នាក់ ឲ្យ​ចេញ​ពី​ស៊ីទីម​ទៅ ដោយ​ប្រាប់​ថា ចូរ​ទៅ​សង្កេត​មើល​ស្រុក​នោះ នឹង​ក្រុង​យេរីខូរ​ផង គេ​ក៏​ចេញ​ទៅ ហើយ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​ស្រី​សំផឹង​ម្នាក់ ឈ្មោះ​រ៉ាហាប

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ ជា​កូន​របស់​លោក​នូន ចាត់​បុរស​ពីរ​នាក់​យ៉ាង​សំងាត់ ឲ្យ​ចេញ​ពី​ជំរំ​ស៊ីទីម។

សូមមើលជំពូក



យ៉ូស្វេ 2:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ចាត់​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ឯង​រាល់​គ្នា ឲ្យ​ទៅ​នាំ​ប្អូន​ពៅ​របស់​ពួក​ឯង​មក តែ​ឯង​រាល់​គ្នា​ត្រូវ​នៅ​ជាប់​គុក​សិន ដើម្បី​ល្បង​មើល​ឲ្យ​ដឹង​ថា ពាក្យ​សម្ដី​ដែល​ឯង​រាល់​គ្នា​និយាយ​នោះ​ពិត ឬ​មិន​ពិត។ បើ​មិន​ពិត​ទេ យើង​ស្បថ​នឹង​ព្រះ​ជន្ម​ផារ៉ោន​ថា ឯង​រាល់​គ្នា​ពិត​ជា​អ្នក​សង្កេត‌ការណ៍​មែន»។


ពេល​នោះ លោក​យ៉ូសែប​នឹក​ឃើញ​សប្ដិ​ដែល​លោក​បាន​យល់​សប្តិ​អំពី​បងៗ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​ពួក‌គេ​ថា៖ «ពួកឯង​សុទ្ធ​តែ​ជា​អ្នក​ស៊ើប‌ការណ៍ ពួក​ឯង​មក​ដើម្បី​រក​មើល​កន្លែង​ដែល​នៅ​ទទេ​ក្នុង​ស្រុក​នេះ​ហើយ»។


ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ឥឡូវ​នេះ ចូរ​នឹក​ចាំ​ពី​កិច្ច‌ឧបាយ​ដែល​បាឡាក ស្តេច​ម៉ូអាប់ បាន​បង្កើត ពី​សេចក្ដី​ដែល​បាឡាម ជា​កូន​បេអ៊រ​បាន​ឆ្លើយ​តប​ជា​យ៉ាង​ណា ហើយ​នឹក​ពី​ដំណើរ​ដែល​ឯង​ដើរ ចាប់​តាំង​ពី​ស៊ីទីម រហូត​ដល់​គីល‌កាល ដើម្បី​ឲ្យ​ឯង​បាន​ស្គាល់​អស់​ទាំង​កិច្ច‌ការ​សុចរិត របស់​ព្រះ‌យេហូវ៉ា​ចុះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


«ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នីមួយៗ​របស់​ឪពុក​គេ ហើយ​គ្រប់​គ្នា​ត្រូវ​តែ​ជា​មេ​ដឹក‌នាំ​ក្នុង​ចំណោម​ពួកគេ»។


កាល​ពួក​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​ស៊ីទីម​នៅ​ឡើយ ប្រជាជន​ចាប់​ផ្ដើម​សហាយ‌ស្មន់​ជា‌មួយ​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់។


គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រ‌ដាន់ ចាប់​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​វាល​ទំនាប​ស្រុក​ម៉ូអាប់។


សាលម៉ូន​យក​នាង​រ៉ាហាប​បង្កើត​បាន​បូអូស បូអូស​យក​នាង​រស់​បង្កើត​បាន​អូបិឌ អូបិឌ​បង្កើត​អ៊ីសាយ


«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។


ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។


ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។


នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ក៏​ដូច្នោះ​ដែរ តើ​នាង​មិន​បាន​រាប់​ជា​សុចរិត ដោយ​សារអំពើ​ដែល​នាង​ប្រព្រឹត្ត​ទេ​ឬ? គឺ​នៅ​ពេល​ដែល​នាង​ទទួល​ពួក​អ្នក​នាំ​សារ ហើយ​ឲ្យ​គេ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​មួយ​ផ្សេង​ទៀត។


អ្នក​ណា​ដែល​បះ​បោរ​ទាស់​នឹង​បញ្ជា​របស់​លោក ហើយ​មិន​ស្តាប់​បង្គាប់​ពាក្យ​របស់​លោក ជា​ពាក្យ​ដែល​លោក​បញ្ជា អ្នក​នោះ​នឹង​ត្រូវ​ប្រហារ​ជីវិត សូម​ឲ្យ​តែ​លោក​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ»។


មាន​គេ​ទូល​ដល់​ស្តេច​ក្រុង​យេរីខូរ​ថា៖ «មើល៍ នៅ​យប់​នេះ មាន​ពួក​អ៊ីស្រា‌អែល​ខ្លះ​បាន​ចូល​មក ដើម្បី​សង្កេត​មើល​ស្រុក​នេះ»។


ក្រុង​ហេល‌កាត និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​រេហុប និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​បួន​ក្រុង។


ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។


កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​គីល‌កាល គេ​បាន​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​រំលង​នៅ​ល្ងាច​ថ្ងៃ​ទី​ដប់បួន​ក្នុង​ខែ​នោះ ក្នុង​វាល​ទំនាប​ក្រុង​យេរីខូរ។


ពួក​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្រុង​បេត-អែល (រីឯ​ទី​ក្រុង​នោះ​ពី​ដើម​ហៅ​ថា «លូស»)។


ពេល​នោះ បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ឬ​ទេ? ដូច្នេះ ចូរ​ពិចារ‌ណា​មើលឲ្យ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា»។


បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ផង ក្នុងកាល​ដែល​សង្ឃ​នោះ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​មនុស្ស​ប្រាំមួយ​រយ​នាក់ ដែល​មាន​គ្រឿង​សឹក។


ដូច្នេះ ពួក​កូន​ចៅ​ដាន់​ក៏​រើស​មនុស្ស​ប្រាំ​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ពី​ក្រុង​សូរ៉ាស់ និង​ក្រុង​អែសថោល ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ទឹកដី។ គេ​បង្គាប់​អ្នក​ទាំង​នោះ​ថា៖ «ចូរ​ទៅ​ពិនិត្យ​មើល​ស្រុក​នោះ​ទៅ»។ គេ​ក៏​ចូល​មក​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម​មក​ដល់​ផ្ទះ​មីកា ហើយ​ដេក​នៅ​ទី​នោះ​អស់​មួយ​យប់។