លោកុប្បត្តិ 42:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ពេលនោះ លោកយ៉ូសែបនឹកឃើញសប្ដិដែលលោកបានយល់សប្តិអំពីបងៗរបស់លោក។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកដើម្បីរកមើលកន្លែងដែលនៅទទេក្នុងស្រុកនេះហើយ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 ពេលនោះ យ៉ូសែបនឹកឃើញយល់សប្តិដែលគាត់បានយល់សប្តិឃើញអំពីពួកគេ នោះគាត់និយាយនឹងពួកគេថា៖ “ពួកឯងជាអ្នកស៊ើបការណ៍។ ពួកឯងបានមក ដើម្បីសង្កេតមើលចំណុចខ្សោយរបស់ស្រុកនេះ”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ពេលនោះ លោកយ៉ូសែបនឹកឃើញសុបិនរបស់លោកស្ដីអំពីបងៗថ្វាយបង្គំលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការណ៍ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ សូមមើលជំពូកអាល់គីតាប9 ពេលនោះ យូសុះនឹកឃើញសុបិនរបស់គាត់ស្តីអំពីបងៗគោរពគាត់។ គាត់និយាយទៅគេថា៖ «ពួកឯងសុទ្ធតែជាអ្នកស៊ើបការ ពួកឯងមកទីនេះ ប្រាថ្នារកមើលកន្លែងដែលគ្មានទីតាំងមាំទាំតែប៉ុណ្ណោះ»។ សូមមើលជំពូក |