ដូច្នេះ អ្នកនឹងមិនមានអ្នកណា សម្រាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
យ៉ូស្វេ 18:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូររើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុកនោះ។ គេត្រូវសរសេរអំពីស្ថានភាពស្រុកនោះ តាមចំណែកមត៌ករបស់គេ រួចត្រឡប់មកជួបខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដំរូវមនុស្ស៣នាក់ពីគ្រប់ទាំងពូជអំបូរមក នោះអញនឹងចាត់គេឲ្យទៅដើរចុះឡើងក្នុងស្រុក ដើម្បីនឹងសរសេរកំណត់តាមចំណែកមរដកគេគ្រប់គ្នា រួចត្រឡប់មកឯអញវិញ អាល់គីតាប ក្នុងកុលសម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយការណ៍ឲ្យខ្ញុំដឹង។ |
ដូច្នេះ អ្នកនឹងមិនមានអ្នកណា សម្រាប់កាន់ខ្សែវាស់តាមឆ្នោត នៅក្នុងក្រុមជំនុំរបស់ព្រះយេហូវ៉ាឡើយ។
ក្នុងកុលសម្ព័ន្ធនីមួយៗ ត្រូវឲ្យមានម្នាក់ដែលជាមេក្នុងវង្សានុវង្សរបស់ឪពុកខ្លួន មកធ្វើការជាមួយអ្នក។
«ចូរចាត់មនុស្សឲ្យទៅសង្កេតមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យកូនចៅអ៊ីស្រាអែលនោះទៅ។ ត្រូវចាត់មនុស្សម្នាក់ពីកុលសម្ព័ន្ធនីមួយៗរបស់ឪពុកគេ ហើយគ្រប់គ្នាត្រូវតែជាមេដឹកនាំក្នុងចំណោមពួកគេ»។
ដូច្នេះ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកកូនចៅអ៊ីស្រាអែលថា៖ «តើអ្នករាល់គ្នាអែអង់ដល់កាលណាទៀត ទើបទៅចាប់យកស្រុកដែលព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នាបានប្រទានឲ្យ?
គេត្រូវចែកទឹកដីនោះជាប្រាំពីរចំណែក គឺពួកយូដាត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងត្បូង ហើយពួកវង្សយ៉ូសែបត្រូវនៅជាប់ក្នុងទឹកដីរបស់គេនៅខាងជើង។
ត្រូវសរសេរអំពីស្ថានភាពស្រុកនោះ ជាប្រាំពីរចំណែក ហើយយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកអ្នករាល់គ្នានៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង។
ដូច្នេះ បុរសទាំងនោះក៏ចេញទៅ ហើយដើរចុះឡើងក្នុងស្រុក រួចកត់ត្រាក្នុងសៀវភៅមួយអំពីស្ថានភាពក្រុងនានាក្នុងស្រុកនោះ ជាប្រាំពីរចំណែក ហើយត្រឡប់មកជួបលោកយ៉ូស្វេនៅជំរំត្រង់ស៊ីឡូរវិញ
ដូច្នេះ ចូររើសយកមនុស្សដប់ពីរនាក់ ពីកុលសម្ព័ន្ធអ៊ីស្រាអែល គឺកុលសម្ព័ន្ធនីមួយៗត្រូវរើសយកម្នាក់។