Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 18:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​អែ​អង់​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រទានឲ្យ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យ៉ូស្វេ​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ​យ៉ូស្វេ​ក៏​តឿន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថា តើ​ឯង​ធ្វេស​ប្រហែស​នឹង​ចូល​ទៅ​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​ប្រទាន​មក​ឯង​រាល់​គ្នា ដល់​កាល​ណា​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យ៉ូស្វេ​ក៏​និយាយ​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ?

សូមមើលជំពូក ចម្លង




យ៉ូស្វេ 18:3
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​ធ្វើ​ការ​ដោយ​ដៃ​ខ្ជិល​ច្រអូស នោះ​រមែង​ធ្លាក់​ខ្លួន​ជា​ក្រ តែ​ដៃ​មនុស្ស​ដែល​ឧស្សាហ៍ នាំ​ឲ្យ​មាន​វិញ។


ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។


ផ្លូវ​របស់​មនុស្ស​ខ្ជិល​ច្រអូស ធៀប​ដូច​ជា​របង​បន្លា តែ​ផ្លូវ​ច្រក​របស់​មនុស្ស​ត្រង់ ត្រឡប់​ជា​ថ្នល់​ធំ​វិញ។


ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន ចូរ​ធ្វើ​ដោយ​អស់​ពី​កម្លាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត‌គូរ គ្មាន​តម្រិះ ឬ​ប្រាជ្ញា​ឡើយ។


នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។


លុះ​ប្រហែល​ជា​ម៉ោង​ប្រាំ​ល្ងាច លោក​ចេញ​ទៅ​ឃើញ​នៅ​មាន​មនុស្ស​ខ្លះ​ទៀត​កំពុង​ឈរ ហើយ​លោក​ក៏​សួរ​គេ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឈរ​ទំនេរ​នៅ​ទី​នេះ មួយ​ថ្ងៃ​វាល់​ល្ងាច​ដូច្នេះ?"


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


ចូរ​ឲ្យ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ចុះ ដ្បិត​អ្នក​នឹង​នាំ​ឲ្យ​ប្រជា‌ជន​នេះ​បាន​គ្រង​ស្រុក ដែលយើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ​បុរស​របស់​គេ។


នៅ​គ្រា​នោះ លោក​យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ហើយ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ហើយ​នៅ​សល់​ស្រុក​ច្រើន​ណាស់​ដែល​ត្រូវ​ចាប់​យក។


ប៉ុន្ដែ ក្នុង​ចំណោម​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​មាន​កុល‌សម្ព័ន្ធ​ប្រាំពីរ ដែល​មិន​ទាន់​បាន​ទទួល​ចំណែក​មត៌ក​នៅ​ឡើយ។


ក្នុង​កុល​សម្ព័ន្ធ​នីមួយៗ ចូរ​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នោះ។ គេត្រូវ​សរសេរ​អំ​ពី​ស្ថាន​ភាព​ស្រុក​នោះ តាម​ចំណែក​មត៌ក​របស់​គេ រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ។


គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម