Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 18:4 - អាល់គីតាប

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្នុង​កុល​សម្ព័ន្ធ​នីមួយៗ ចូរ​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នោះ។ គេត្រូវ​សរសេរ​អំ​ពី​ស្ថាន​ភាព​ស្រុក​នោះ តាម​ចំណែក​មត៌ក​របស់​គេ រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ ចូរ​ជ្រើស​រើស​យក​បុរស​បី​នាក់​មក ខ្ញុំ​នឹង​ចាត់​ពួក​គេ​ឲ្យ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ដែល​ជា​ចំណែក​របស់​គេ​រៀងៗ​ខ្លួន។ បន្ទាប់​មក ពួក​គេ​ត្រឡប់​មក​វិញ ហើយ​រាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​ដំរូវ​មនុស្ស​៣​នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​មក នោះ​អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ដើម្បី​នឹង​សរសេរ​កំណត់​តាម​ចំណែក​មរដក​គេ​គ្រប់​គ្នា រួច​ត្រឡប់​មក​ឯ​អញ​វិញ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 18:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ពេល​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា បែង​ចែក​ដី​គ្នា គ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។


ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជា‌ជន។


«ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​កាណាន ដែល​យើង​ប្រគល់​ឲ្យ​កូន​ចៅ​អ៊ីស្រ‌អែល​នោះ​ទៅ។ ត្រូវ​ចាត់​មនុស្ស​ម្នាក់​ពី​កុល‌សម្ព័ន្ធ​នី​មួយៗ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​តែ​ជា​មេ​ដឹក​នាំ»។


យ៉ូស្វេ​ក៏​និយាយ​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា៖ «តើ​អ្នក​រាល់​គ្នា​រង់‌ចាំ​ដល់​កាល​ណា​ទៀត ទើប​ទៅ​ចាប់​យក​ទឹក​ដី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ប្រទាន​ឲ្យ?


ពួក​គេ​នឹង​ចែក​ទឹក​ដី​នោះ​ជា​ប្រាំ​ពីរ​ចំណែក គឺ​កុល‌សម្ព័ន្ធ​យូដា​នឹង​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​គេ ក្នុង​ភូមិ​ភាគ​ខាង​ត្បូង ហើយ​ក្រុម​គ្រួសារ​យូសុះ ទៅ​នៅ​លើ​ទឹក​ដី​របស់​គេ​ក្នុង​ភូមិ​ភាគ​ខាង​ជើង។


ត្រូវ​ធ្វើ​របាយ‌ការណ៍​អំពី​ទឹក​ដី​ទាំង​ប្រាំ​ពីរ​ចំណែក យក​មក​បង្ហាញ​ខ្ញុំ​នៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង។


បុរស​ទាំង​នោះ​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក រួច​ធ្វើ​របាយ‌ការណ៍​ជា​លាយ‌លក្ខណ៍​អក្សរ អំពី​ក្រុង​នានា​ទាំង​ប្រាំ​ពីរ​ចំណែក​នោះ ហើយ​ត្រឡប់​មក​ជួប​យ៉ូស្វេ​នៅ​ជំរំ​ស៊ីឡូ​វិញ។


ឥឡូវ​នេះ ចូរ​ជ្រើស​រើស​យក​បុរស​ដប់​ពីរ​នាក់ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល គឺ​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​រើស​យក​ម្នាក់។


«ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់​ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ រើស​យក​ម្នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម