គេយករទេះចម្បាំងពីស្រុកអេស៊ីព្ទមក មួយថ្លៃប្រាំមួយរយសេកែល ហើយសេះមួយថ្លៃមួយរយហាសិប គេបានទិញដឹកយកមក សម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីដែរ។
យ៉ូស្វេ 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទឹកដីរបស់អ្នករាល់គ្នា ត្រូវចាប់តាំងពីទីរហោស្ថាន និងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹងចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រំប្រទល់របស់ឯងរាល់គ្នា នោះត្រូវចាប់តាំងពីទីរហោស្ថាន នឹងភ្នំល្បាណូននេះ រហូតដល់ទន្លេធំ គឺជាទន្លេអ៊ើប្រាត ជាស្រុករបស់សាសន៍ហេតទាំងមូល ហើយទៅដល់សមុទ្រធំ នៅទិសខាងលិចដែរ អាល់គីតាប ទឹកដីរបស់អ្នករាល់គ្នានឹងលាតសន្ធឹង ចាប់តាំងពីវាលរហោស្ថាន រហូតដល់ភ្នំលីបង់ និងចាប់តាំងពីទន្លេអឺប្រាត ដែលជាទន្លេធំ រហូតដល់សមុទ្រធំនៅទិសខាងលិច គឺស្រុករបស់ជនជាតិហេតទាំងមូល។ |
គេយករទេះចម្បាំងពីស្រុកអេស៊ីព្ទមក មួយថ្លៃប្រាំមួយរយសេកែល ហើយសេះមួយថ្លៃមួយរយហាសិប គេបានទិញដឹកយកមក សម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីដែរ។
ព្រះបាទសាឡូម៉ូនបានសោយរាជ្យលើអស់ទាំងនគរ ចាប់តាំងពីទន្លេអ៊ើប្រាត រហូតដល់ស្រុកភីលីស្ទីន ហើយទៅដល់ព្រំប្រទល់អេស៊ីព្ទទៀត នគរទាំងនោះតែងនាំយកសួយអាករមកថ្វាយព្រះបាទសាឡូម៉ូន ព្រមទាំងគោរពដល់ទ្រង់ រហូតដល់អស់ព្រះជន្ម។
ព្រះបាទដាវីឌក៏វាយព្រះបាទហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលកំពុងទៅតាំងអំណាចនៅទន្លេអ៊ើប្រាត។
គាត់ក៏រស់នៅលយទៅខាងកើត ចាប់តាំងពីទន្លេអ៊ើរប្រាត រហូតដល់មាត់ទីរហោស្ថាន ព្រោះហ្វូងសត្វរបស់គេបានចម្រើនជាច្រើនឡើងនៅស្រុកកាឡាត។
ហើយក៏មានស្តេចខ្លាំងពូកែ ដែលបានសោយរាជ្យនៅក្រុងយេរូសាឡិម ហើយបានគ្រប់គ្រងលើអាណាខេត្តទាំងមូលខាងនាយទន្លេ មនុស្សក៏បានបង់ពន្ធដារ សួយអាករ និងពន្ធផ្លូវថ្វាយស្តេចទាំងនោះទៀតផង។
យើងនឹងកំណត់ព្រំប្រទល់ស្រុករបស់អ្នក ចាប់ពីសមុទ្រក្រហម រហូតដល់សមុទ្រភីលីស្ទីន ហើយពីទីរហោស្ថានរហូតដល់ទន្លេអ៊ើប្រាត ដ្បិតយើងនឹងប្រគល់មនុស្សនៅស្រុកនោះ មកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកត្រូវបណ្តេញគេចេញពីមុខអ្នក។
ដូច្នេះ ចូរនាំគ្នាធ្វើដំណើរទៅមុខទៀត ហើយធ្វើដំណើរទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺតំបន់អារ៉ាបា ស្រុកភ្នំ ស្រុកទំនាប ស្រុកណេកិប ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺទន្លេអ៊ើប្រាត។
គ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាដាក់បាតជើងជាន់ នោះនឹងបានជារបស់អ្នក។ ដែនដីរបស់អ្នកនឹងបានចាប់តាំងពីទីរហោស្ថាន រហូតដល់ភ្នំល្បាណូន និងពីទន្លេ គឺទន្លេអ៊ើប្រាត រហូតដល់សមុទ្រខាងលិច។
ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យទូលបង្គំឆ្លងទៅបានឃើញស្រុកដ៏ល្អ នៅខាងនាយទន្លេយ័រដាន់ ដែលជាស្រុកភ្នំយ៉ាងល្អ និងភ្នំល្បាណូនផង"។
សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។