យ៉ូប 9:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ចាប់អង្រួនផែនដីឲ្យចេញពីកន្លែងធម្មតា ហើយអស់ទាំងសសរនៃផែនដីក៏ញ័រ អាល់គីតាប ទ្រង់ធ្វើឲ្យផែនដីកក្រើកនៅលើគ្រឹះរបស់វា ហើយសសររបស់វាក៏រញ្ជួយដែរ។ |
ឱភ្នំធំៗអើយ ហេតុអ្វីបានជាឯងលោតដូចចៀមឈ្មោល ឱភ្នំតូចៗអើយ ហេតុអ្វីបានជាលោត ដូចកូនចៀមដូច្នេះ?
កាលផែនដី និងអស់ទាំងមនុស្ស នៅផែនដីរលាយទៅ គឺយើងដែលធ្វើឲ្យសសរផែនដី នៅតែរឹងមាំ»។ –បង្អង់
ឯមនុស្ស នឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ដើម្បីឲ្យបានរួច ពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ គឺក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
ដើម្បីចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ ក្នុងកាលដែលព្រះអង្គក្រោកឡើងអង្រួនផែនដី ដោយឫទ្ធិយ៉ាងអស្ចារ្យ។
មើល៍ ព្រះយេហូវ៉ាធ្វើឲ្យផែនដីនៅទទេសោះ ហើយឲ្យស្ងាត់សូន្យ ក៏ធ្វើឲ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង
ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ។
ផែនដីកក្រើកនៅមុខគេ ឯផ្ទៃមេឃក៏ញ័ររន្ធត់ ព្រះអាទិត្យ និងព្រះចន្ទប្រែជាងងឹត ហើយផ្កាយទាំងប៉ុន្មានក៏លែងមានពន្លឺ។
«ចូរប្រាប់ដល់សូរ៉ូបាបិល ជាចៅហ្វាយលើស្រុកយូដាថា យើងនឹងអង្រួនផ្ទៃមេឃ និងផែនដីផង
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅតែបន្តិចទៀត យើងនឹងអង្រួនទាំងផ្ទៃមេឃ និងផែនដី ទាំងសមុទ្រ និងទីគោកផង
នៅពេលនោះ ព្រះសូរសៀងរបស់ព្រះអង្គបានធ្វើឲ្យផែនដីកក្រើក តែឥឡូវនេះ ព្រះអង្គបានសន្យាថា «យើងនឹងធ្វើឲ្យកក្រើកម្តងទៀត មិនត្រឹមតែផែនដីប៉ុណ្ណោះ គឺទាំងផ្ទៃមេឃថែមទៀតផង» ។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃ ក៏រត់ចេញពីព្រះវត្តមានរបស់ព្រះអង្គទៅ ឥតមានសល់អ្វីឡើយ។
ព្រះអង្គលើកមនុស្សក្រីក្រពីធូលីដី ហើយស្រង់មនុស្សកម្សត់ទុគ៌ត ពីគំនរលាមកឡើង ឲ្យគេបានអង្គុយជាមួយពួកត្រកូលខ្ពស់ ហើយឲ្យគេគ្រងមត៌កជាបល្ល័ង្កឧត្តុង្គឧត្តម ដ្បិតអស់ទាំងសសរនៃផែនដី ជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គបានដាក់ពិភពលោក នៅលើសសរទាំងនោះ។