ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
យ៉ូប 9:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា អាល់គីតាប ពេលវេលារបស់ខ្ញុំអណ្ដែតទៅមុខ លឿនជាងនាវា ឬបោះពួយដូចខ្លែងហោះតម្រង់ទៅចាប់រំពា។ |
ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
ពេលភ្នែករបស់អ្នកសម្លឹងមើលវា វានឹងបាត់ទៅ ដ្បិតទ្រព្យសម្បត្តិតែងតែដុះស្លាប ក៏នឹងហើរទៅលើមេឃដូចជាឥន្ទ្រី។
ដែលចាត់រាជទូតទៅតាមផ្លូវសមុទ្រ គឺឲ្យជិះនាវាធ្វើពីឫស្សីទៅលើទឹកធំ ដោយបង្គាប់ថា ចូរទៅចុះ ពួកបម្រើយ៉ាងលឿនអើយ ទៅឯសាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាចតាំងពីគេកើតមក ជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ហើយមានទន្លេហូរកាត់កណ្ដាលស្រុកគេ។
មើល៍! អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចម្បាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ។
ពួកអ្នកដែលដេញតាមយើង គេរហ័ស ជាងឥន្ទ្រីនៅលើអាកាសទៅទៀត គេបានដេញយើងឲ្យទៅលើភ្នំ ក៏លបចាំយើងនៅទីរហោស្ថាន។
ឯសេះរបស់គេលឿនជាងខ្លារខិន ហើយសាហាវជាងឆ្កែព្រៃ ដែលចេញនៅពេលល្ងាចផង ពួកទ័ពសេះរបស់គេសម្រុកចូលដោយឥតញញើត ពួកពលសេះរបស់គេមកពីឆ្ងាយ លឿនដូចជាឥន្ទ្រីដែលរហ័សហើរទៅហែកស៊ី
ព្រះយេហូវ៉ានឹងនាំសាសន៍មួយពីចម្ងាយ គឺពីចុងផែនដីមក ដូចជាឥន្ទ្រីហើរ ជាសាសន៍ដែលអ្នកស្តាប់ភាសាគេមិនបាន