ក្នុងកាលដែលព្រះអង្គ បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
យ៉ូប 38:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុក ដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងបង្អុរភ្លៀងមកលើស្រុកដែលឥតមានអ្នកណានៅ ឬមកលើទីរហោស្ថាន ដែលគ្មានមនុស្សអាស្រ័យនោះឡើយ អាល់គីតាប រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ |
ក្នុងកាលដែលព្រះអង្គ បានដាក់កម្រិតដល់ទឹកភ្លៀង ហើយឲ្យមានផ្លូវសម្រាប់ផ្លេកបន្ទោរនៃផ្គរលាន់
ដ្បិតព្រះអង្គបានទាញយក ដំណក់ទឹកឡើងទៅលើ ព្រះអង្គធ្វើឲ្យប្រែជាចំហាយ រួចទម្លាក់មកវិញជាភ្លៀង
ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ព្រះអង្គហើយដែលធ្វើឲ្យពពកឡើងពីចុងផែនដី ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បញ្ចេញខ្យល់ពីឃ្លាំងរបស់ព្រះអង្គមកដែរ។
កាលណាព្រះអង្គបព្ចោញព្រះសៀង នោះមានទឹកសន្ធឹកនៅលើមេឃ ព្រះអង្គធ្វើឲ្យចំហាយឡើងពីចុងផែនដីទាំងអស់ ក៏បង្កើតផ្លេកបន្ទោរ សម្រាប់ជូនភ្លៀងមក ហើយបព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គផង។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។