ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច ពីព្រះហស្តរបស់ព្រះអង្គបាន។
យ៉ូប 35:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សេចក្ដីនេះ តើលោកស្មានថា គួរគប្បីឬ? ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ? តើលោកអាចពោលថា លោកសុចរិត ជាងព្រះជាម្ចាស់ឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីនេះតើលោកស្មានថា គួរគប្បីឬ ដែលលោកចង់ថា សេចក្ដីសុចរិតរបស់លោក នោះលើសជាងសេចក្ដីសុចរិតរបស់ព្រះ អាល់គីតាប «តើអ្នកស្មានថាអ្នកត្រូវទាំងស្រុងឬ? តើអ្នកអាចពោលថា អ្នកសុចរិត ជាងអុលឡោះឬ? |
ព្រះអង្គជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួច ពីព្រះហស្តរបស់ព្រះអង្គបាន។
ទោះយ៉ាងណា ក៏គ្មានសេចក្ដីអយុត្តិធម៌ នៅក្នុងដៃខ្ញុំ ហើយសេចក្ដីអធិស្ឋានខ្ញុំគឺបរិសុទ្ធ។
"ខ្ញុំស្អាត ឥតមានមន្ទិលឡើយ ខ្ញុំគ្មានទោស ក៏គ្មានអំពើទុច្ចរិតណានៅក្នុងខ្លួនខ្ញុំដែរ។
ដ្បិតលោកយ៉ូបបានពោលថា "ខ្ញុំសុចរិត ព្រះបានដកយក សេចក្ដីយុត្តិធម៌ចេញពីខ្ញុំហើយ
តើឯងចង់លុបលាង ទាំងសេចក្ដីវិនិច្ឆ័យរបស់យើងឬ? តើឯងនឹងកាត់ទោសយើង ឲ្យតែឯងបានសុចរិតឬ?
ដ្បិតព្រះអង្គបំបែកបំបាក់ខ្ញុំដោយសារខ្យល់ព្យុះ ក៏ធ្វើឲ្យខ្ញុំមានរបួសច្រើនឡើងដោយឥតហេតុ
ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ