យ៉ូប 34:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូបពោលពាក្យឥតបើគិត សេចក្ដីរបស់លោកឥតខ្លឹមសារផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសម្ដីរបស់គាត់គ្មានខ្លឹមសារសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកយ៉ូបពោលពាក្យឥតបើគិត សេចក្ដីរបស់លោកឥតខ្លឹមសារផង អាល់គីតាប អៃយ៉ូបនេះនិយាយមិនដឹងខុសត្រូវ ពាក្យសំដីរបស់គាត់គ្មានខ្លឹមសារសោះ។ |
«តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ?
ឯមនុស្សដែលមានយោបល់ គេនឹងនិយាយមកខ្ញុំ អើ គ្រប់ទាំងមនុស្សមានប្រាជ្ញាដែលស្តាប់ខ្ញុំ គេនឹងនិយាយមកខ្ញុំថា
លោកយ៉ូបបានបើកមាត់ បញ្ចេញតែសេចក្ដីឥតប្រយោជន៍ ហើយបញ្ចេញពាក្យសម្ដីឥតបើគិតវិញ»។
តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ