ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែព្រះអង្គប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ។
យ៉ូប 34:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រហារគេទុកដូចជាមនុស្សអាក្រក់ នៅកណ្ដាលជំនុំ ចំពោះមុខគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គវាយពួកគេនៅចំពោះមុខប្រជាជន ដូចវាយជនទុច្ចរិត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រហារគេទុកដូចជាមនុស្សអាក្រក់ នៅកណ្តាលជំនុំ ចំពោះមុខគេ អាល់គីតាប ទ្រង់វាយពួកគេនៅចំពោះមុខប្រជាជន ដូចវាយជនទុច្ចរិត |
ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែព្រះអង្គប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ។
ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
ព្រះអង្គបានបន្ទោសសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូតតទៅ។
ដូច្នេះ នៅថ្ងៃនោះ ព្រះយេហូវ៉ាបានសង្គ្រោះពួកអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃសាសន៍អេស៊ីព្ទ ហើយពួកអ៊ីស្រាអែលបានឃើញខ្មោចសាសន៍អេស៊ីព្ទរាយនៅតាមឆ្នេរសមុទ្រ។
តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ។
គេនឹងចេញទៅមើលសាកសពរបស់មនុស្សទាំងប៉ុន្មាន ដែលបានបះបោរនឹងយើង ដ្បិតដង្កូវនៅលើសាកសពទាំងនោះនឹងមិនស្លាប់ឡើយ ហើយភ្លើងក៏មិនចេះរលត់ដែរ សាកសពទាំងនោះនឹងធ្វើឲ្យមនុស្សទាំងអស់ខ្ពើមឆ្អើម។:៚
គេនឹងដុតផ្ទះអ្នកចោល ហើយសម្រេចយុត្តិធម៌ដល់អ្នក នៅចំពោះភ្នែកពួកស្រីៗជាច្រើន ដូច្នេះ យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តការពេស្យា ហើយអ្នកនឹងមិនចេញថ្លៃឈ្នួលឲ្យគេទៀតឡើយ។
នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
ចំណែកអស់អ្នកដែលនៅតែមានះក្នុងអំពើបាប ត្រូវបន្ទោសគេនៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានខ្លាចដែរ។
អំពើបាបរបស់មនុស្សខ្លះលេចឲ្យឃើញយ៉ាងច្បាស់ មុនពេលជួបការជំនុំជម្រះ តែអំពើបាបរបស់អ្នកខ្លះទៀត នឹងលេចឲ្យឃើញតាមក្រោយ។
ឱស្ថានសួគ៌ ពួកសាវក និងពួកហោរាបរិសុទ្ធអើយ ចូរអរសប្បាយនឹងការវិនាសរបស់ក្រុងនេះទៅ! ដ្បិតព្រះបានជំនុំជម្រះក្រុងនេះឲ្យអ្នករាល់គ្នាហើយ»។