ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
យ៉ូប 3:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតជីករក លើសជាងរកកំណប់ក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ។ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទន្ទឹងចាំតែស្លាប់ តែសេចក្ដីស្លាប់មិនមកដល់សោះ ទោះបើគេសង្វាតរកលើសជាងរកទ្រព្យសម្បត្តិផងក៏ដោយ អាល់គីតាប គេទន្ទឹងរង់ចាំសេចក្ដីស្លាប់ តែមិនឃើញសេចក្ដីស្លាប់មកទេ។ គេប្រាថ្នាចង់បានសេចក្ដីស្លាប់ ជាងទ្រព្យសម្បត្តិទៅទៀត។ |
ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
ឱប្រសិនបើខ្ញុំនឹងបានដូចសេចក្ដីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តនោះ។
គឺសូមព្រះសព្វព្រះហឫទ័យនឹងកិនកម្ទេចខ្ញុំទៅ ហើយគ្រវីព្រះហស្ត ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ។
ហេតុនោះ ខ្ញុំក៏សរសើរដល់មនុស្សដែលស្លាប់ជាយូរមកហើយ ជាជាងមនុស្សដែលនៅរស់នៅឡើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលថា៖ អស់អ្នកណាដែលសល់អំពីគ្រួសារអាក្រក់នេះ គឺដែលនៅគ្រប់ទីកន្លែងដែលយើងបណ្តេញគេ នោះនឹងស៊ូស្លាប់ជាជាងរស់នៅ។
ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។
នៅគ្រានោះ មនុស្សចង់បានសេចក្ដីស្លាប់ ប៉ុន្តែ មិនប្រទះឡើយ គេនឹងចង់ស្លាប់ តែសេចក្ដីស្លាប់នឹងរត់ចេញពីគេទៅ។