គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។
យ៉ូប 23:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអង្គប្រើអំណាចដ៏ធំមកតយុទ្ធនឹងខ្ញុំឬ? ទេ គឺព្រះអង្គនឹងប្រុងស្តាប់ខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអង្គនឹងប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ព្រះអង្គមុខជាស្ដាប់ខ្ញុំពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើទ្រង់នឹងតវ៉ានឹងខ្ញុំ ដោយនូវអំណាចទ្រង់ដ៏ធំឬអី ទេ គឺទ្រង់នឹងប្រុងស្តាប់ខ្ញុំវិញជាពិត អាល់គីតាប តើទ្រង់នឹងប្រើអំណាចរបស់ទ្រង់ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ទ្រង់មុខជាស្ដាប់ខ្ញុំពុំខាន។ |
គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។
ខ្ញុំនឹងបានស្គាល់ពាក្យណា ដែលព្រះអង្គនឹងឆ្លើយមកខ្ញុំ ហើយយល់សេចក្ដីដែលព្រះអង្គ ចង់មានព្រះបន្ទូលតប។
ប្រសិនបើគិតពីកម្លាំង មើល៍! ព្រះអង្គជាព្រះដែលមានឫទ្ធានុភាព ប្រសិនបើគិតពីរឿងយុត្តិធម៌ តើអ្នកណាអាចកោះហៅព្រះអង្គ បាន?
ព្រះអង្គមានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងព្រះអង្គ ហើយមានសេចក្ដីសុខឬទេ?
នៅថ្ងៃដែលទូលបង្គំបានអំពាវនាវ ព្រះអង្គបានឆ្លើយតបមកទូលបង្គំ ព្រះអង្គបានចម្រើនកម្លាំងចិត្តទូលបង្គំ ។
យើងមិនចេះឃោរឃៅទេ តែបើមានអញ្ចាញ និងបន្លាដុះនៅក្នុងនោះ យើងនឹងដើរជាន់លើវា ហើយនឹងដុតបំផ្លាញវាឲ្យអស់។
ព្រះអង្គបានបណ្តេញគេ ព្រះអង្គបាននិរទេសគេ ដោយព្រះហឫទ័យសន្តោស គឺព្រះអង្គបានផាត់គេចេញ ដោយខ្យល់គំហុករបស់ព្រះអង្គ នៅថ្ងៃដែលខ្យល់ពីទិសខាងកើតបក់មក។
ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងសោយរាជ្យលើអ្នករាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ។
យើងនឹងនាំអ្នករាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ យើងនឹងមានរឿងតវ៉ានឹងអ្នកប្រទល់គ្នា។