Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 តើ​ព្រះអង្គ​នឹង​ប្រើ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះអង្គ ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ? ទេ! ព្រះអង្គ​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 តើ​ព្រះ‌អង្គ​ប្រើ​អំណាច​ដ៏​ធំមក​តយុទ្ធនឹង​ខ្ញុំ​ឬ? ទេ គឺ​ព្រះ‌អង្គ​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តើ​ទ្រង់​នឹង​តវ៉ា​នឹង​ខ្ញុំ ដោយ​នូវ​អំណាច​ទ្រង់​ដ៏​ធំ​ឬ​អី ទេ គឺ​ទ្រង់​នឹង​ប្រុង​ស្តាប់​ខ្ញុំ​វិញ​ជា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

6 តើ​ទ្រង់​នឹង​ប្រើ​អំណាច​របស់​ទ្រង់ ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ​ឬ? ទេ! ទ្រង់​មុខ​ជា​ស្ដាប់​ខ្ញុំ​ពុំ‌ខាន។

សូមមើលជំពូក ចម្លង




យ៉ូប 23:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​សូម​ដក​ព្រះ‌ហស្ដ​ចេញ​ពី​ទូលបង្គំ ហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ទូលបង្គំ ភ័យ​តក់‌ស្លុត​ទៀត​ដែរ។


ខ្ញុំ​មុខ​ជា​ដឹង​សេចក្ដី​ដែល​ព្រះអង្គ​នឹង​ឆ្លើយ​មក​ខ្ញុំ ព្រម​ទាំង​យល់​សេចក្ដី​ដែល​ព្រះអង្គ សព្វ​ព្រះ‌ហឫទ័យ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។


ប្រសិន​បើ​ខ្ញុំ​ចង់​ប្រើ​កម្លាំង​បាយ ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​ជាង ប្រសិន​បើ​ខ្ញុំ​ចង់​ប្ដឹង​រក​យុត្តិធម៌ តើ​នរណា​ហៅ​ព្រះអង្គ​មក​កាត់​ក្ដី?


បើ​គេ​ចង់​ជជែក​វែក‌ញែក​ជា​មួយ​ព្រះអង្គ ក្នុង​មួយ​ពាន់​សំណួរ សូម្បី​តែ​មួយ ក៏​មនុស្ស​ពុំ​អាច​ឆ្លើយ​បាន​ផង ។


ព្រះអង្គ​ប្រកប​ទៅ​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​មហិទ្ធិ‌ឫទ្ធិ អ្នក​ដែល​ប្រឆាំង​នឹង​ព្រះអង្គ មិន​អាច​រួច​ខ្លួន​បាន​ទេ។


នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។


យើង​មិន​ខឹង‌សម្បារ​នឹង​វា​ទៀត​ទេ ប៉ុន្តែ ប្រសិន​បើ​យើង​ឃើញ បន្លា ឬ​អញ្ចាញ​ដុះ​នៅ​ក្នុង​នោះ យើង​នឹង​កាប់​ឆ្ការ​វា ព្រម​ទាំង​ដុត​កម្ទេច​ចោល​ទៀត​ផង។


ទេ! ព្រះ‌អម្ចាស់​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ ដោយ​និរទេស​ពួក​គេ គឺ​ព្រះអង្គ​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។


យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់ - យើង​នឹង​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង‌ក្លា​របស់​យើង។


យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ទៅ​វាល​រហោ‌ស្ថាន​ដាច់​ឡែក​ពី​ជាតិ​សាសន៍​នានា នៅ​ទី​នោះ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា មុខ​ទល់​នឹង​មុខ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម