ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។
យ៉ូប 23:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គបានធ្វើឲ្យខ្ញុំស្ញែងខ្លាច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះទ្រង់បានធ្វើឲ្យខ្ញុំស្រយុតចិត្ត ព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់បានធ្វើឲ្យខ្ញុំស្ញែងខ្លាច អាល់គីតាប ទ្រង់បានបំបាក់ទឹកចិត្តក្លាហានរបស់ខ្ញុំ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។ |
ពីដើមខ្ញុំមានសេចក្ដីសុខ តែព្រះអង្គបានបំបាក់បំបែកខ្ញុំ ព្រះអង្គបានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកម្ទេចផង ព្រះអង្គបានបញ្ឈរខ្ញុំឡើង ទុកជាផ្ទាំងស៊ីបរបស់ព្រះអង្គ។
ដូច្នេះ ខ្ញុំក៏ភ័យស្លុតនៅចំពោះព្រះអង្គ បើកាលណាខ្ញុំគ្រាន់តែនឹកពិចារណា នោះខ្ញុំខ្លាចព្រះអង្គណាស់។
«ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់នៅ ដែលព្រះអង្គបានដកសេចក្ដីយុត្តិធម៌ពីខ្ញុំចេញ គឺជាព្រះដ៏មានគ្រប់ព្រះចេស្តា ដែលព្រះអង្គបានធ្វើឲ្យព្រលឹងខ្ញុំជូរចត់
៙ ទូលបង្គំត្រូវច្រួចចេញដូចជាទឹក ហើយអស់ទាំងឆ្អឹងនៃទូលបង្គំសណ្តកចេញពីគ្នា ចិត្តទូលបង្គំប្រៀបដូចជាក្រមួន ដែលរលាយនៅក្នុងខ្លួន
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ បានគ្របលើទូលបង្គំ សេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ បានបំផ្លាញទូលបង្គំ។
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
នោះខ្ញុំពោលថា៖ «វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្ដាលបណ្ដាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»។
អ្នករាល់គ្នាកុំស្រយុតចិត្តឡើយ ក៏កុំភ័យខ្លាចចំពោះដំណឹងដែលឮនៅក្នុងស្រុកដែរ ដ្បិតនៅឆ្នាំមួយ នឹងមានឮដំណឹងមកដល់ រួចដល់ឆ្នាំក្រោយ ក៏នឹងឮដំណឹងមួយទៀត ព្រមទាំងមានការយុកយាក់នៅក្នុងស្រុកផង គឺជាស្តេចមួយទាស់នឹងស្តេចមួយទៀត។
វរហើយថ្ងៃនោះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតមកដល់ហើយ ថ្ងៃនោះនឹងមកដល់ដូចជាការបំផ្លាញ មកពីព្រះដ៏មានគ្រប់ព្រះចេស្តា ។
"ចូរស្តាប់ អ៊ីស្រាអែលអើយ នៅថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅតយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវមានចិត្តតក់ស្លុត ក៏កុំភ័យខ្លាច ញ័ររន្ធត់ ឬភ្ញាក់ផ្អើលនៅមុខគេឡើយ
គាត់ឆ្លើយថា៖ «កុំហៅខ្ញុំថាណាអូមី ឡើយ ត្រូវហៅថាម៉ារ៉ា វិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ព្រះអង្គបានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់។