យ៉ូប 22:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពពកយ៉ាងក្រាស់នៅហ៊ុមព្រះអង្គជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយព្រះអង្គក៏យាងនៅតែលើផ្ទៃមេឃ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គយាងព័ទ្ធជុំវិញចក្រវាល មានពពកដ៏ក្រាស់បាំងព្រះអង្គ មិនឲ្យមើលឃើញអ្វីទាំងអស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពពកយ៉ាងក្រាស់នៅហុំទ្រង់ជុំវិញ មិនឲ្យឃើញអ្វីឡើយ ហើយទ្រង់ក៏យាងនៅតែលើផ្ទៃមេឃ អាល់គីតាប ពេលទ្រង់ធ្វើដំណើរព័ទ្ធជុំវិញចក្រវាល មានពពកដ៏ក្រាស់បាំងទ្រង់ មិនឲ្យមើលឃើញអ្វីទាំងអស់”។ |
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត នឹងពួនខ្លួនបានទេ។
មានពពកយ៉ាងក្រាស់ ហើយងងឹតនៅព័ទ្ធជុំវិញព្រះអង្គ សេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ ជាគ្រឹះទ្រទ្រង់បល្ល័ង្ករបស់ព្រះអង្គ។
គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូប គឺព្រះអង្គដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសម្រាប់អាស្រ័យនៅ
ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះអង្គដែលសង់ព្រះដំណាក់ដ៏ខ្ពស់ របស់ព្រះអង្គនៅលើស្ថានសួគ៌ ហើយតាំងលំហអាកាសនៅពីលើផែនដី ព្រះអង្គហៅទឹកសមុទ្រឲ្យឡើងទៅលើ រួចចាក់មកលើផែនដីវិញ ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា។