អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
យ៉ូប 21:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយមនុស្សទាំងអស់នឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនា បានទៅមុខគេដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនរដុំដីនៅច្រកភ្នំនឹងបានស្រួលដល់គេ ហើយអស់ទាំងមនុស្សនឹងទៅតាមគេ ដូចជាមានមនុស្សឥតគណនាបានទៅមុខគេដែរ អាល់គីតាប មានមនុស្សជាច្រើនដង្ហែសពគេពីមុខពីក្រោយ ហើយគំនរដីនៅជ្រលងភ្នំ ដែលលុបពីលើសពរបស់គេ ក៏ហាក់ដូចជាទន់ស្រួលសម្រាប់គេដែរ។ |
អ្នកនឹងបានអាហារបរិភោគដោយការបែកញើស រហូតដល់អ្នកត្រឡប់ទៅជាដីវិញ ដ្បិតយើងបានយកអ្នកពីដីមក អ្នកជាធូលីដី ហើយអ្នកនឹងត្រឡប់ ទៅជាធូលីដីវិញ»។
តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»។
គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ ទៅដូចជាមនុស្សដទៃទាំងអស់ គេត្រូវកាត់ចេញដូចជាគួរស្រូវ។
ដ្បិតទូលបង្គំដឹងថា ព្រះអង្គនឹងនាំទូលបង្គំឲ្យត្រូវស្លាប់ គឺឲ្យទៅឯទីសំណាក់ដែលទុកសម្រាប់ ឲ្យមនុស្សរស់ទាំងអស់ចូលទៅ។
ហើយធូលីត្រឡប់ជាដីដូចដើមវិញ ហើយវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលព្រះអង្គបានប្រទានមកនោះ
គ្មានអ្នកណាមានអំណាចនឹងឃាត់ដង្ហើមជីវិតបានទេ ក៏គ្មានអ្នកណាមានអំណាចលើថ្ងៃមរណៈបានដែរ។ គ្មានផ្លូវគេចរួចពីចម្បាំងបានទេ ហើយអំពើអាក្រក់ក៏មិនជួយអ្នកណាដែលប្រព្រឹត្តអាក្រក់ឲ្យបានរួចដែរ។
ហើយដោយព្រោះបានតម្រូវឲ្យមនុស្សលោកទាំងអស់ស្លាប់ម្ដង រួចមកត្រូវទទួលការជំនុំជម្រះយ៉ាងណា