ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះ»។
យ៉ូប 20:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាចំណែករបស់មនុស្សអាក្រក់ ត្រូវទទួលពីព្រះ ជាមត៌ក ដែលព្រះចែកឲ្យដល់គេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាចំណែកមត៌កដែលព្រះជាម្ចាស់ បម្រុងទុកសម្រាប់មនុស្សអាក្រក់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាចំណែកដែលមនុស្សអាក្រក់ត្រូវទទួលអំពីព្រះ ជាមរដកដែលព្រះទ្រង់ចែកឲ្យដល់គេ។ អាល់គីតាប នេះជាចំណែកមត៌កដែលអុលឡោះ បម្រុងទុកសម្រាប់មនុស្សអាក្រក់»។ |
ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះ»។
គឺថា មនុស្សអាក្រក់ ត្រូវបម្រុងទុកដល់ថ្ងៃអន្តរាយ គេត្រូវនាំចេញទៅឯថ្ងៃនៃសេចក្ដីឃោរឃៅ។
"ពួកអ្នកដែលបានលើកគ្នាទាស់នឹងយើង គេត្រូវសាបសូន្យហើយ ឯសំណល់របស់គេ នោះភ្លើងបានឆេះអស់ទៅ"។
នេះហើយជាចំណែកដែលព្រះបម្រុងទុក ដល់មនុស្សអាក្រក់ គឺជាសេចក្ដីដែលមនុស្សសង្កត់សង្កិន ត្រូវទទួលពីព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ នេះហើយជាចំណែករបស់អ្នករាល់គ្នា ជាចំណែកដែលយើងវាល់ឲ្យអ្នក ដោយព្រោះអ្នកបានភ្លេចយើង ហើយទុកចិត្តនឹងពាក្យកុហក។
ចៅហ្វាយនឹងធ្វើទោសគាត់យ៉ាងធ្ងន់ ហើយឲ្យគាត់មានចំណែកជាមួយពួកមនុស្សមានពុត នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។