យ៉ូប 18:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងរបស់អ្នក ដែលមិនស្គាល់ព្រះ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 មនុស្សអាក្រក់ មិនស្គាល់ព្រះជាម្ចាស់ រមែងជួបមហន្តរាយបែបនេះឯង!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងនៃអ្នកដែលមិនស្គាល់ព្រះ។ សូមមើលជំពូកអាល់គីតាប21 មនុស្សអាក្រក់ មិនស្គាល់អុលឡោះ រមែងជួបមហន្តរាយបែបនេះឯង!»។ សូមមើលជំពូក |
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ