ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 19:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្ញុំ​នឹង​ឃើញ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​ឃើញ​ព្រះអង្គ​ផ្ទាល់​នឹង​ភ្នែក គឺ​ព្រះអង្គ​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដែល​ខ្ញុំ គឺ​ខ្លួន​ខ្ញុំ​នេះ នឹង​ឃើញ​ដោយ​ខ្លួន​ខ្ញុំ មិន​មែន​អ្នក​ណា​ទៀត គឺ​ភ្នែក​ខ្លួន​ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ចិត្ត​ខ្ញុំ​ក៏​ហេវ​ទៅ​នៅ​ក្នុង​ខ្លួន ដោយ​រង់‌ចាំ​ពេល​នោះ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​ឃើញ​ទ្រង់​ផ្ទាល់​នឹង​ភ្នែក គឺ​ទ្រង់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

សូមមើលជំពូក



យ៉ូប 19:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹង​អធិ‌ស្ឋាន​ដល់​ព្រះ ហើយ​ព្រះ‌អង្គ​ស្ដាប់​គេ ឲ្យ​គេ​បាន​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​ដោយ​អំណរ ហើយ​ព្រះ‌អង្គ​នឹង​ប្រគល់ សេចក្ដី​សុចរិត​ដល់​គេ​វិញ។


ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?


៙ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​ចង់​បាន ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។


សាច់​ឈាម និង​ចិត្ត​ទូល‌បង្គំ អាច​នឹង​សាប​សូន្យ​ទៅ ប៉ុន្តែ ព្រះ​ជា​កម្លាំង នៃ​ចិត្ត និង​ជា​ចំណែក​របស់​ទូល‌បង្គំ​រហូត​តទៅ។


ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។


«ភ្នែក​អ្នក​នឹង​បាន​ឃើញ​មហា‌ក្សត្រ មាន​ទាំង​សេចក្ដី​លម្អ​រុងរឿង​របស់​ព្រះ‌អង្គ គេ​នឹង​មើល​ទៅ​ឃើញ​ទឹក​ដីធំទូលាយ។


ខ្ញុំ​ឃើញ​ព្រះ‌អង្គ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ព្រះ‌អង្គ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប ហើយ​មាន​ដំបង​រាជ្យ​មួយ​កើត​ពី​អ៊ីស្រា‌អែល។ ដំបង​នោះ​នឹង​វាយ​បំបែក​ថ្ងាស របស់​ម៉ូអាប់ ហើយ​វាយ​បំបាក់​អស់​ទាំង​កូន​ចៅ​របស់​សេត។