ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
យ៉ូប 19:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមិត្តសម្លាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ អាល់គីតាប អស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ នាំគ្នាស្អប់ខ្ពើមខ្ញុំ អស់អ្នកដែលខ្ញុំស្រឡាញ់បែរជានាំគ្នា ប្រឆាំងនឹងខ្ញុំ។ |
ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្តសម្លាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ។
គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្ដីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត។
មិត្តសម្លាញ់ និងគូកនទូលបង្គំ គេឈរមើលទុក្ខវេទនារបស់ទូលបង្គំពីចម្ងាយ ហើយបងប្អូនរបស់ទូលបង្គំ ក៏ឈរនៅឆ្ងាយដែរ។
ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ សូមលើកទូលបង្គំឡើងវិញ ដើម្បីឲ្យទូលបង្គំបានសងដល់គេវិញ!
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។
៙ ព្រះអង្គបានធ្វើឲ្យគូកនរបស់ទូលបង្គំ គេចមុខពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំ ត្រឡប់ជាទីខ្ពើមឆ្អើមដល់គេ ទូលបង្គំត្រូវបង្ខាំង មិនអាចគេចចេញបានឡើយ។
តែព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «យូដាសអើយ អ្នកបញ្ជូនកូនមនុស្សទៅ ដោយថើបមួយខ្សឺតដូច្នេះឬ?»