ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
យ៉ូប 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់ គេដើរឆ្ពោះទៅកាន់រណ្ដៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច អាល់គីតាប ដ្បិតជើងរបស់គេឈានទៅរកអន្ទាក់ គេដើរឆ្ពោះទៅកាន់រណ្ដៅ។ |
ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញបញ្ជាឲ្យបំផ្លាញពួកគេចេញទៅ ទូលបង្គំនឹងប្រគល់ប្រាក់មួយម៉ឺនហាបទៅក្នុងឃ្លាំងហ្លួង សម្រាប់ពួកអ្នកដែលចាត់ចែងការនោះ»។
ហាម៉ានរៀបរាប់ប្រាប់សេរែស ជាប្រពន្ធ និងមិត្តសម្លាញ់របស់លោកទាំងប៉ុន្មាន ពីអស់ទាំងហេតុការណ៍ដែលបានកើតឡើងចំពោះលោក។ ពេលនោះ ពួកអ្នកប្រាជ្ញរបស់លោក និងសេរែសជាប្រពន្ធ ពោលទៅកាន់លោកថា៖ «ប្រសិនបើម៉ាដេកាយជាសាសន៍យូដា ដែលលោកបានចាប់ផ្ដើមដួលនៅចំពោះគាត់ហើយ នោះលោកពុំអាចឈ្នះគាត់បានឡើយ គឺនឹងត្រូវដួលនៅចំពោះគាត់ជាប្រាកដ»។
ដូច្នេះ គេក៏ចងកហាម៉ានព្យួរលើបង្គោល ដែលលោកបានរៀបចំសម្រាប់ព្យួរកម៉ាដេកាយ។ ពេលនោះ សេចក្ដីក្រោធរបស់ស្តេចក៏ស្ងប់។
ព្រះបាទអ័ហាស៊ូរុសមានរាជឱង្ការទៅកាន់ព្រះនាងអេសធើរជាអគ្គមហេសីថា៖ «តើអ្នកណាដែលហ៊ានធ្វើបែបនេះ តើគេនៅឯណា?»
ត្រូវដឹងថា គឺព្រះដែលបានផ្តួលខ្ញុំ ហើយបានព័ទ្ធខ្ញុំជុំវិញដោយមងរបស់ព្រះអង្គ។
ហេតុនោះបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក ហើយមានសេចក្ដីស្ញែងខ្លាចភ្លាមៗ មកបំភ័យអ្នក
ឯផលចម្រូតរបស់គេ ពួកអត់ឃ្លានស៊ីអស់រលីងទៅ ពួកនោះច្រូតយក ទាល់តែដល់ក្នុងគុម្ពបន្លាផង ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ។
សូមឲ្យគេជួបនឹងការហិនវិនាស ដោយមិនដឹងខ្លួន! សូមឲ្យគេជាប់អន្ទាក់ដែលខ្លួនគេបានបង្កប់ទុក សូមឲ្យគេធ្លាក់ចូលអន្ទាក់នោះ ហើយវិនាសអន្តរាយទៅ!
សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។
មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងបោះសំណាញ់របស់យើងគ្របលើអ្នក គេនឹងទាញអ្នកឡើងមកជាប់ក្នុងសំណាញ់របស់យើង។
ម្យ៉ាងទៀត អ្នកនោះត្រូវមានកេរ្ដិ៍ឈ្មោះល្អពីអ្នកដទៃផងដែរ ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។
ឯអស់អ្នកដែលចង់ធ្វើជាអ្នកមាន តែងធ្លាក់ទៅក្នុងការល្បួង ហើយជាប់អន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើន ដែលនាំឲ្យមានទុក្ខទោស ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាសអន្តរាយ។
ហើយឲ្យគេភ្ញាក់ដឹងខ្លួន ចេញពីអន្ទាក់របស់អារក្ស ដែលបានចាប់គេឲ្យធ្វើតាមបំណងរបស់វា។