Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 18:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អន្ទាក់​នឹង​រូត​ជាប់​កែង​ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក​ជើង​របស់​គេ​ជាប់​អន្ទាក់ ហើយ​ចំណង​រួត‌រឹត​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 អន្ទាក់​នឹង​រូត​ជាប់​កែង‌ជើង​គេ ហើយ​អន្ទាក់​សាង​នឹង​វាត់​ឡើង​ជាប់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ក​ជើង​របស់​គេ​ជាប់​អន្ទាក់ ហើយ​ចំណង​រួត‌រឹត​គេ។

សូមមើលជំពូក ចម្លង




យ៉ូប 18:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្រាប់​តែ​ពួក​សាសន៍​សេបា មក​ប្លន់​ពង្រត់​យក​ទៅ ក៏​បាន​កាប់​សម្លាប់​ពួក​បាវ​ព្រាវ ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​បាន​រត់​រួច មក​ជម្រាប​លោក»។


កាល​អ្នក​នោះ​កំពុង​និយាយ​នៅ​ឡើយ ក៏​មាន​ម្នាក់​ទៀត​មក​ជម្រាប​ថា៖ «ពួក​សាសន៍​ខាល់ដេ បាន​ចែក​គ្នា​ជា​បី​កង លុក​ចូល​មក​ប្លន់​ពង្រត់​យក​អូដ្ឋ​ទាំង​ប៉ុន្មាន​ទៅ ហើយ​គេ​កាប់​សម្លាប់​ពួក​បាវ‌ព្រាវ​ដោយ​មុខ​ដាវ មាន​តែ​ខ្ញុំ​មួយ​ទេ ដែល​រត់​រួច​មក​ជម្រាប​លោក»។


មាន​ខ្សែ​រូត​បង្កប់​ក្នុង​ដី​សម្រាប់​ចាប់​គេ ហើយ​មាន​អង្គប់​រង់‌ចាំ​គេ​នៅ​ផ្លូវ។


ដ្បិត​ជើង​ខ្លួន​គេ​នាំ​ឲ្យ​គេ​ជាប់​មង គេ​ដើរ​លើ​រង្វង់​អន្ទាក់​ជា‌និច្ច។


ឯ​ផល​ចម្រូត​របស់​គេ ពួក​អត់​ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ‌សម្បត្តិ​គេ​ទៅ។


មនុស្ស​អួត​អាង​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ គេ​បាន​លាត​មង ទាំង​មាន​ខ្សែ​ចាំ​រូត ហើយ​គេ​ដាក់​អង្គប់​តាម​ផ្លូវ ចាំ​ចាប់​ទូល‌បង្គំ។ –បង្អង់


ព្រះ‌យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​គេ​ស្គាល់ ព្រះ‌អង្គ​បាន​សម្រេច​ដោយ​យុត្តិ‌ធម៌ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ ប្រគំ​ភ្លេង​ស្រងូត -បង្អង់


មាន​អន្ទាក់នៅ​ក្នុង​អំពើ​រំលង​របស់​មនុស្ស​អាក្រក់ តែ​មនុស្ស​សុចរិត​ច្រៀង​ដោយ​អរ​សប្បាយ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម