ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 16:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រាកដ​មែន ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំ វិនាស​ទាំង​ស្រុង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បំភាំង​ពួក​មិត្រ​របស់​ទូលបង្គំ​ទាំង​អស់​ហើយ

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ទ្រង់​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ វិនាស​ទាំង​ស្រុង។

សូមមើលជំពូក



យ៉ូប 16:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្អប់​ខ្ពើម​នឹង​ជីវិត​របស់​ខ្ញុំណាស់ ខ្ញុំ​នឹង​ឲ្យ​តម្អូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ ខ្ញុំ​នឹង​និយាយ​ដោយ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត


ឯ​ពួក​មិត្ត​របស់​ខ្ញុំ គេ​ឡក‌ឡឺយ​ដាក់​ខ្ញុំ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ


ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។


នៅ​ទី​នោះ​ពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ​ហត់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត។


តាម​ពិត ក្នុង​ខ្លួន​ខ្ញុំ គ្មាន​ទី​ពឹង​ទៀត​ទេ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។


ទូល‌បង្គំ​ខ្ពើម​ជីវិត​ណាស់ ទូល‌បង្គំ​មិន​ចង់​រស់​រហូត​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​ម្នាក់​ឯង​ចុះ ដ្បិត​អាយុ​របស់​ទូល‌បង្គំ​គ្មាន​ន័យ​អ្វី​សោះ។


ខ្ញុំ​ក៏​ទទួល​រង​ទុក្ខ​វេទនា​ជា​ច្រើន​ខែ ហើយ​ក៏​នឿយ​ហត់​រាល់​តែ​យប់​ដូច្នោះ​ដែរ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។


ហេតុ​នេះ​ហើយ​បានជា​យើង​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ចុក​ចាប់ ព្រោះ​តែ​អំពើ​បាប​របស់​ឯង។