Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 16:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ព្រះ‌ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បំភាំង​ពួក​មិត្រ​របស់​ទូលបង្គំ​ទាំង​អស់​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប្រាកដ​មែន ព្រះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ល្វើយ​ទៅ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្ញុំ វិនាស​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឥឡូវ​នេះ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រួសារ​ទូលបង្គំ វិនាស​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ឥឡូវ​នេះ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ទ្រង់​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ វិនាស​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង




យ៉ូប 16:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ខ្ញុំ​ជិន‌ណាយ​នឹង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​សេចក្ដី​ដំអូញ​របស់​ខ្ញុំ​ចេញ​ហូរ‌ហែ ខ្ញុំ​នឹង​និយាយ ដោយ​សេចក្ដី​ជូរ​ល្វីង​ក្នុង​ចិត្ត


ឯ​ពួក​មិត្រ​របស់​ខ្ញុំ​គេ​ឡក‌ឡឺយ​ឲ្យ​ខ្ញុំ តែ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​ព្រះ​វិញ


ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់


នៅ​ទី​នោះពួក​អាក្រក់​លែង​ធ្វើ​ទុក្ខ នៅ​កន្លែង​នោះ ពួក​នឿយ‌ហត់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត


នេះ​តើ​មិន​មែន​ដោយ​ព្រោះ​គ្មាន​ទី​ពឹង​ក្នុង​ខ្លួន​ខ្ញុំ​ទេ​ឬ ហើយ​ប្រាជ្ញា​ក៏​បាន​ត្រូវ​បណ្តេញ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ​ឬ។


ទូលបង្គំ​ខ្ពើម​ជីវិត​ណាស់ ទូលបង្គំ​នឹង​មិន​រស់​ជា​ដរាប​ទេ ដូច្នេះ សូម​ទុក​ឲ្យ​ទូលបង្គំ​ចុះ ដ្បិត​អស់​ទាំង​ថ្ងៃ​អាយុ​របស់​ទូលបង្គំ ជា​អសារ​ឥត​ការ​ទទេ


គឺ​យ៉ាង​នោះ​ដែល​ការ​រង​វេទនា​បាន​ចែក​ដល់​ខ្ញុំ​ទាំង​ខែៗ ហើយ​ខ្ញុំ​ក៏​ប្រកប​ដោយ​សេចក្ដី​នឿយ‌ហត់​រាល់​តែ​យប់


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន‌សូត្រ​ហើយ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សំដី នឹង​ជ្រោង​មនុស្ស​គ្រាក‌ចិត្ត​ឡើង ទ្រង់​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ទ្រង់​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន‌សូត្រ


ហេតុ​នោះ អញ​បាន​វាយ​ឯង​ឲ្យ​របួស​យ៉ាង​ធ្ងន់ ហើយ​បាន​ធ្វើ​ឲ្យ​ឯង​ខូច​បង់ ព្រោះ​អំពើ​បាប​របស់​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម