គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។
យ៉ូប 15:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានទុក្ខលំបាក និងសេចក្ដីចង្អៀតចិត្តមកបំភ័យគេ ក៏ឈ្នះគេដូចជាស្តេចណា ដែលរៀបជាស្រេចនឹងទៅច្បាំង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយអង្គលើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទុក្ខលំបាក នឹងសេចក្ដីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង អាល់គីតាប ភាពអាសន្ន និងការឈឺចាប់អន្ទះសា ប្រៀបដូចស្ដេចមួយនាក់លើកទ័ពមកប្រហារ ធ្វើឲ្យគេភ័យញាប់ញ័រក្រៃលែង |
គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់មួយជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុក សម្រាប់មនុស្សគំហកកំហែង។
មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចម្រើន នោះមេបំផ្លាញនឹងមកលើគេ។
គេដើរចេញទៅទីនេះផង ទៅទីនោះផង រកអាហារបរិភោគទាំងសួរថា "តើនៅឯណា"? គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ
ព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
ព្រះអង្គបានបង្កាត់សេចក្ដីក្រោធ របស់ព្រះអង្គទាស់នឹងខ្ញុំ ក៏រាប់ខ្ញុំ ទុកដូចជាសត្រូវនឹងព្រះអង្គ។
ពលទ័ពរបស់ព្រះអង្គចូលមកព្រមៗគ្នា ហើយលើកផ្លូវឡើងមកទាស់នឹងខ្ញុំ ក៏បោះទ័ពព័ទ្ធជុំវិញទីលំនៅរបស់ខ្ញុំដែរ។
ទុក្ខលំបាក និងភាពតានតឹង បានគ្របសង្កត់ទូលបង្គំ តែបទបញ្ជារបស់ព្រះអង្គ ជាទីរីករាយដល់ទូលបង្គំ។
គឺក្នុងកាលដែលសេចក្ដីភិតភ័យ មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក ដូចជាខ្យល់កួច ក្នុងកាលដែលសេចក្ដីលំបាក និងសេចក្ដីទុក្ខព្រួយ មកគ្របសង្កត់លើអ្នករាល់គ្នា។
យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។
យ៉ាងនោះ សេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាអ្នកកាន់គ្រឿងអាវុធ។
យើងបានបង្គាប់ដល់ពួកបរិសុទ្ធរបស់យើង យើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរ ចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
បន្ទាប់មក អ្នកត្រូវប្រាប់យេហូយ៉ាគីម ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងដូច្នេះ អ្នកបានដុតក្រាំងនោះចោល ដោយពាក្យថា ហេតុអ្វីបានជាសរសេរដូច្នេះថា ស្តេចបាប៊ីឡូននឹងមក ហើយបំផ្លាញស្រុកនេះ ព្រមទាំងធ្វើឲ្យលែងមានទាំងមនុស្ស និងសត្វ?
សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។