Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 15:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ​ចាប់​គ្រប់​មួយ​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក សម្រាប់​មនុស្ស​គំហក‌កំហែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គឺ​ថា មនុស្ស​អាក្រក់​រមែង​រង​ទុក្ខ ដោយ​ឈឺ‌ចាប់​គ្រប់​១​ជីវិត​របស់​គេ ឯ​អស់​ចំនួន​ឆ្នាំ​គេ​បាន​លាក់​ទុក​សំរាប់​មនុស្ស​គំហក‌កំហែង

សូមមើលជំពូក ចម្លង

អាល់គីតាប

20 មនុស្ស​អាក្រក់​នឹង​រង​ទុក្ខ​លំបាក​ជា​រៀង​រាល់​ថ្ងៃ មនុស្ស​ឃោរ‌ឃៅ​នឹង​រង​ទុក្ខ​អស់​មួយ​ជីវិត។

សូមមើលជំពូក ចម្លង




យ៉ូប 15:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។


ជា​ពួក​តែ​មួយ​ដែល​បានគ្រង​គ្រង​ស្រុក ឥត​មាន​សាសន៍​ដទៃ​ណា ចូល​មក​ក្នុង​ពួក​គេ​ឡើយ។


មាន​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង។


ហេតុ​អ្វី​បាន​ជា​ពេល​វេលា មិន​បាន​លាក់​នឹង​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយ​ហេតុ​អ្វី​បាន​ជា​អស់​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ មិន​ដែល​ឃើញ​ថ្ងៃ​របស់​ព្រះ‌អង្គ?


នេះ​ហើយ​ជា​ចំណែក​ដែល​ព្រះ​បម្រុង​ទុក ដល់​មនុស្ស​អាក្រក់ គឺ​ជា​សេចក្ដី​ដែល​មនុស្ស​សង្កត់‌សង្កិន ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


ដូច្នេះ សូម​បង្រៀន​ឲ្យ​យើង​ខ្ញុំ​ចេះ​រាប់​ថ្ងៃ​អាយុ របស់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា។


នេះ​ជា​ការ​អាក្រក់​មួយ​ក្នុង​អស់​ទាំង​ការ ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ គឺ​ដែល​មាន​សេចក្ដី​តែ​មួយ​ដដែល កើត​ដល់​មនុស្ស​ទាំង​អស់ ចិត្ត​របស់​មនុស្ស​ជាតិ​ក៏​ពេញ​ដោយ​ការ​អាក្រក់ ហើយ​ក៏​មាន​ការ​ចម្កួត​ក្នុង​ចិត្ត អស់​ពេល​ដែល​រស់​នៅ ក្រោយ​នោះ​ក៏​ទៅ​ឯ​ពួក​មនុស្ស​ស្លាប់។


យើង​ដឹង​ថា អ្វីៗ​សព្វ​សារ​ពើ​ទាំង​អស់​ដែល​ព្រះ​បង្កើត​មក កំពុង​ស្រែក​ថ្ងូរ​ទាំង​ឈឺ​ចាប់​ដូច​ស្ដ្រី​ហៀប​សម្រាល​កូន រហូត​មក​ទល់​ពេល​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម