នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
យ៉ូប 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ ម្តេចក៏ព្រះអង្គបានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី? បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាឃើញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ ម្តេចក៏ទ្រង់បានធ្វើឲ្យទូលបង្គំ ចេញពីផ្ទៃម្តាយមក ឱបើទូលបង្គំបានស្លាប់វិញ ឥតមានអ្នកណាឃើញទៅអេះ អាល់គីតាប ទ្រង់ឲ្យខ្ញុំចេញពីផ្ទៃម្ដាយធ្វើអ្វី? បើខ្ញុំស្លាប់តាំងពីក្នុងផ្ទៃ នោះគ្មាននរណាឃើញទេ។ |
នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
ប៉ុន្តែ ភ្នែករបស់ពួកមនុស្សអាក្រក់វិញ នឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្ដីសង្ឃឹមរបស់គេ នឹងបានជាសេចក្ដីស្លាប់នោះ»។
ក៏ប៉ុន្តែ ខ្ញុំមិនបាននៅស្ងៀម ដោយព្រោះសេចក្ដីងងឹត ហើយក៏គ្របមុខដោយព្រោះភាពអន្ធការ ដ៏ក្រាស់នេះដែរ។
ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងតែពីកំណើត គឺព្រះអង្គហើយដែលបានយកទូលបង្គំ ចេញពីផ្ទៃម្តាយ ទូលបង្គំសរសើរតម្កើងព្រះអង្គជានិច្ច។
ម៉ែអើយ វរហើយខ្ញុំ ដ្បិតម៉ែបានបង្កើតខ្ញុំមកជាមនុស្សទទឹងទាស់ ហើយជជែកបន្ទោសដល់លោកីយ៍ទាំងមូល ខ្ញុំមិនបានឲ្យអ្នកណាខ្ចី ក៏មិនបានខ្ចីពីគេផងដែរ ប៉ុន្តែ គេប្រទេចផ្ដាសាខ្ញុំគ្រប់គ្នា។
កូនមនុស្សត្រូវទៅមែន ដូចសេចក្តីដែលបានចែងទុកអំពីលោក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលក្បត់កូនមនុស្ស! ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាង»។