ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
យ៉ូប 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំស្អប់ខ្ពើមនឹងជីវិតរបស់ខ្ញុំណាស់ ខ្ញុំនឹងឲ្យតម្អូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយដោយសេចក្ដីជូរល្វីងក្នុងចិត្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្ដីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្ដីជូរល្វីងក្នុងចិត្ត អាល់គីតាប «ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់! ខ្ញុំមិនអាចទប់ការត្អូញត្អែរ របស់ខ្ញុំបានទៀតទេ ខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។ |
ប៉ុន្តែ លោកដើរពេញមួយថ្ងៃ ចូលក្នុងទីរហោស្ថាន ទៅអង្គុយនៅក្រោមដើមដង្កោ រួចទូលសូមឲ្យខ្លួនស្លាប់ទៅ ដោយពាក្យថា៖ «ល្មមហើយ ឱព្រះយេហូវ៉ាអើយ សូមយកព្រលឹងទូលបង្គំទៅឥឡូវចុះ ដ្បិតទូលបង្គំមិនវិសេសជាងបុព្វបុរសទូលបង្គំទេ»។
ឱបើព្រះអង្គលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់ សេចក្ដីក្រោធរបស់ព្រះអង្គកន្លងបាត់ទៅ ហើយតម្រូវឲ្យមានពេលកំណត់ដល់ទូលបង្គំ ហើយនឹកចាំពីទូលបង្គំផង។
នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក ឲ្យរួចពីសេចក្ដីស្លាប់ ហើយនៅគ្រាសឹកសង្គ្រាម ឲ្យរួចពីអំណាចដាវផង។
ដែលឃើញថា ពាក្យរបស់មនុស្ស ឥតសង្ឃឹមជាខ្យល់ទទេ តើអ្នកគិតបន្ទោសដល់ពាក្យសម្ដីឬ?
ហេតុនោះ ទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយជូរចត់ នៅក្នុងចិត្តទូលបង្គំ។
ទូលបង្គំខ្ពើមជីវិតណាស់ ទូលបង្គំមិនចង់រស់រហូតទេ ដូច្នេះ សូមទុកឲ្យទូលបង្គំនៅម្នាក់ឯងចុះ ដ្បិតអាយុរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
ទោះបើខ្ញុំបានគ្រប់លក្ខណ៍ គង់តែមិនពឹងដល់ខ្លួនឯងទេ ខ្ញុំស្អប់ជីវិតខ្ញុំណាស់។
តើទូលបង្គំនឹងថ្លែងដូចម្តេច? ដ្បិតព្រះអង្គបានមានព្រះបន្ទូលមកកាន់ទូលបង្គំ ហើយព្រះអង្គផ្ទាល់បានសម្រេចការនោះ។ ទូលបង្គំដើរសន្សឹមៗអស់មួយជីវិតទូលបង្គំ ដោយព្រោះសេចក្ដីជូរចត់នៅក្នុងចិត្ត។
ទូលបង្គំមានសេចក្ដីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្ដីសុខទេ ព្រះអង្គបានប្រោស ឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្ដីពុករលួយ ដោយសេចក្ដីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតព្រះអង្គបានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយព្រះអង្គហើយ។
ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ព្រះអង្គ សូមដកជីវិតទូលបង្គំចុះ ដ្បិតស៊ូឲ្យទូលបង្គំស្លាប់ទៅជាជាងរស់នៅ»។
ពេលថ្ងៃរះឡើង ព្រះឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ថ្ងៃក៏ចាំងក្បាលលោកដែរ ឲ្យលោកខ្សោះល្វើយ លោកក៏សូមឲ្យខ្លួនបានស្លាប់ទៅ ដោយពាក្យថា៖ «ស៊ូឲ្យទូលបង្គំស្លាប់ទៅ ជាជាងរស់នៅ»។
ប្រសិនបើព្រះអង្គប្រព្រឹត្តនឹងទូលបង្គំដូច្នេះ ហើយប្រសិនបើទូលបង្គំបានប្រកបដោយព្រះគុណរបស់ព្រះអង្គមែន នោះសូមសម្លាប់ទូលបង្គំទៅ កុំទុកឲ្យទូលបង្គំឃើញសេចក្ដីវេទនារបស់ទូលបង្គំបែបនេះឡើយ»។