ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។
យ៉ាកុប 5:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ ព្រះគម្ពីរខ្មែរសាកល បងប្អូនអើយ ចូរយកបណ្ដាព្យាការីដែលបានថ្លែងព្រះបន្ទូលក្នុងព្រះនាមរបស់ព្រះអម្ចាស់ ជាគំរូនៃការរងទុក្ខ និងការអត់ធ្មត់ចុះ។ Khmer Christian Bible បងប្អូនអើយ! ចូរយកពួកអ្នកនាំព្រះបន្ទូលដែលបានថ្លែងព្រះបន្ទូលនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់ទុកជាគំរូអំពីសេចក្ដីអត់ធ្មត់ និងការរងទុក្ខលំបាកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនអើយ ចូរយកតម្រាប់តាមពួកព្យាការី*ដែលបានរងទុក្ខលំបាក និងមានចិត្តអត់ធ្មត់ ហើយថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បងប្អូនអើយ ចូរយកពួកហោរា ដែលបានទាយដោយនូវព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីសេចក្ដីទុក្ខលំបាក នឹងពីសេចក្ដីអត់ធ្មត់ចុះ អាល់គីតាប បងប្អូនអើយ ចូរយកតម្រាប់តាមពួកណាពីដែលបានរងទុក្ខលំបាក និងមានចិត្ដអត់ធ្មត់ ហើយថ្លែងបន្ទូលក្នុងនាមអុលឡោះជាអម្ចាស់។ |
ប៉ុន្តែ គេចំអកឲ្យពួកទូតនៃព្រះ ក៏មើលងាយដល់ព្រះបន្ទូលព្រះអង្គ ព្រមទាំងឡកឡឺយឲ្យពួកហោរាព្រះអង្គវិញ ដរាបដល់សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆួលឡើងទាស់នឹងគេ ទាល់តែរកកែមិនបានឡើយ។
ព្រះបាទហេសេគាមានរាជឱង្ការទៅហោរាអេសាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាដែលបានថានោះ ក៏ល្អហើយ ទ្រង់ក៏មានរាជឱអង្ការទៀតថា៖ គឺពីព្រោះនៅក្នុងជីវិតយើង នឹងមានសេចក្ដីសុខ និងសេចក្ដីពិត»។
ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
ប្រសិនបើគេគ្រាន់តែឈរនៅក្នុងពួកប្រឹក្សារបស់យើង នោះគេនឹងប្រាប់ឲ្យប្រជារាស្ត្ររបស់យើង ស្តាប់ពាក្យរបស់យើងហើយ ព្រមទាំងបំបែរគេចេញពីផ្លូវអាក្រក់ និងពីអំពើដ៏លាមកដែលប្រព្រឹត្តរៀងខ្លួន។
ពេលនោះ ពួកចៅហ្វាយ និងប្រជាជនទាំងឡាយ ក៏ពិគ្រោះជាមួយពួកសង្ឃ និងពួកហោរាថា៖ មនុស្សនេះមិនគួរស្លាប់ទេ ដ្បិតគ្រាន់តែបានប្រាប់យើងរាល់គ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងទេតើ។
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។
ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។
តើមានហោរាណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះ? ពួកគាត់បានសម្លាប់អស់អ្នកដែលប្រកាសប្រាប់ឲ្យដឹងជាមុន ពីដំណើរដែលព្រះដ៏សុចរិតត្រូវយាងមក ឥឡូវនេះ អស់លោកបានត្រឡប់ជាអ្នកក្បត់ ហើយសម្លាប់ព្រះអង្គនោះថែមទៀតផង។
ចូរនឹកចាំពីពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា គឺអស់អ្នកដែលប្រកាសព្រះបន្ទូលមកអ្នករាល់គ្នា។ ចូរពិចារណាមើលពីផលនៃជីវិតរបស់លោកទាំងនោះ ហើយត្រាប់តាមជំនឿរបស់ពួកលោកទៅ។
បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។
ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។
បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។