ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
យេរេមា 9:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងចិញ្ចឹមជនជាតិនេះដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា មើលអញនឹងចិញ្ចឹមគេ គឺជនជាតិនេះឯង ដោយស្លែង ហើយនឹងឲ្យទឹកពុលទៅគេផឹក អាល់គីតាប ហេតុនេះហើយបានជាអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «យើងនឹងឲ្យប្រជាជននេះបរិភោគផ្លែស្លែង ហើយឲ្យគេផឹកទឹកដែលមានជាតិពុល។ |
ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ជួបការដ៏ពិបាក ព្រះអង្គបានធ្វើឲ្យយើងខ្ញុំផឹកស្រា ដែលនាំឲ្យយើងខ្ញុំវង្វេងស្មារតី។
គេឲ្យថ្នាំពុលមកទូលបង្គំជាអាហារ ហើយកាលទូលបង្គំស្រេក គេយកទឹកខ្មេះឲ្យទូលបង្គំផឹក
ព្រោះព្រះយេហូវ៉ាកាន់ពែងមួយនៅព្រះហស្ត ដែលមានស្រាកំពុងឡើងពពុះ ពែងនោះពេញដោយស្រាលាយជាស្រេច ព្រះអង្គនឹងចាក់បង្ហូរពីពែងនោះ ហើយមនុស្សអាក្រក់ទាំងប៉ុន្មាននៅផែនដី ត្រូវតែផឹកសម្រេងពីពែងនោះទាល់តែអស់។
ព្រះអង្គបានប្រទានទឹកភ្នែកដល់គេជំនួសនំប៉័ង ហើយឲ្យគេផឹកទឹកភ្នែកពេញរង្វាល់។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលពីដំណើរពួកហោរាដូច្នេះថា៖ មើល៍! យើងនឹងចិញ្ចឹមគេដោយស្លែង ហើយឲ្យគេផឹកទឹកពុល ដ្បិតមានសេចក្ដីល្មើសចំពោះព្រះ បានចេញពីពួកហោរានៅក្រុងយេរូសាឡិម ទៅពេញក្នុងស្រុកហើយ។
យើងនឹងចាត់ដាវ និងអំណត់ ហើយអាសន្នរោគ ឲ្យនៅកណ្ដាលពួកគេ ដរាបដល់គេសូន្យបាត់អស់រលីងពីស្រុកដែលយើងបានឲ្យដល់គេ ហើយដល់បុព្វបុរសគេទៅ"»។
ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរយកពែងស្រា ជាសេចក្ដីឃោរឃៅពីដៃយើង ទៅបង្អកសាសន៍ទាំងប៉ុន្មានដែលយើងចាត់អ្នកឲ្យទៅនោះចុះ។
មើល៍! យើងនឹងត្រួតមើលគេ សម្រាប់ជាសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់ ដរាបដល់អស់រលីងទៅ។
យើងនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីក្រោធដ៏សហ័សរបស់យើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីង។
ហេតុអ្វីបានជាយើងរាល់គ្នាអង្គុយតែស្ងៀមដូច្នេះ? ចូរមូលមក យើងនាំគ្នាចូលទៅក្នុងទីក្រុង ទាំងប៉ុន្មានដែលមានកំផែង ហើយភាំងនៅទីនោះវិញ ដ្បិតព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គបានធ្វើឲ្យយើងភាំងហើយ ក៏បានឲ្យយើងផឹកទឹកពុលដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះអង្គ។
ខ្ញុំនឹកចាំពីសេចក្ដីទុក្ខលំបាក និងសេចក្ដីវេទនារបស់ខ្ញុំ ព្រមទាំងស្លែង និងថ្នាំពុលផង។
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។
មួយភាគបី អ្នកត្រូវដុតនៅកណ្ដាលទីក្រុង នៅពេលដែលគ្រប់ចំនួនថ្ងៃនៃការឡោមព័ទ្ធនោះហើយមួយភាគបីទៀត ត្រូវយកដាវកាប់ក្រឡឹងជុំវិញទីក្រុង ហើយមួយភាគបីទៀត ត្រូវគ្រវែងចោលឲ្យខ្យល់ផាត់ទៅ រួចយើងនឹងហូតដាវដេញតាមពីក្រោយ។
ព្រះយេហូវ៉ានឹងនាំអ្នក និងស្តេចដែលអ្នកតាំងឡើងឲ្យសោយរាជ្យលើអ្នក ទៅកាន់សាសន៍មួយទៀត ដែលអ្នក និងដូនតារបស់អ្នកមិនដែលបានស្គាល់។ នៅស្រុកនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃ ដែលធ្វើពីឈើ និងពីថ្ម។
ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នានៅថ្ងៃនេះ មានបុរស ឬស្រ្ដីណា ឬពូជអំបូរណា ឬកុលសម្ព័ន្ធណា ដែលមានចិត្តបែរចេញពីព្រះយេហូវ៉ាជាព្រះរបស់យើង ទៅគោរពបម្រើព្រះរបស់សាសន៍ទាំងនោះ។ ចូរប្រយ័ត្នក្រែងនៅក្នុងចំណោមអ្នករាល់គ្នា មានឫសណាដែលបង្កើតជាតិពុល និងផ្លែល្វីងជូរចត់
ផ្កាយនោះឈ្មោះថា «ស្លែង» ទឹកមួយភាគបីបានក្លាយទៅជាពុល ហើយមនុស្សជាច្រើនស្លាប់ដោយសារទឹកនោះ ព្រោះបានត្រឡប់ជាល្វីងអស់ហើយ។