ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់ សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក ពួក​គេ​បំផ្លាញ​ក្រុង និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង នឹង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់ សំរែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក ពួក​គេ​បំផ្លាញ​ក្រុង និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

សូមមើលជំពូក



យេរេមា 8:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ឯង​ឬ ដែល​ធ្វើ​ឲ្យ​វា អាច​លោត​ដូច​ជា​កណ្តូប? ឯ​អាការៈ​កំញើញ​របស់​វា នោះ​គួរ​ស្ញែង​ខ្លាច


ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ


សូម​ព្រះ‌អង្គ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ព្រះ‌អង្គ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស ដែល​មិន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់ ហើយ​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។


ប៉ុន្តែ របស់​គួរ​ខ្មាស​បាន​ស៊ី​បង្ហិន ការ​ដែល​ពួក​ឪពុក​យើង​បាន​ខំ​ធ្វើ តាំង​ពី​យើង​នៅ​ក្មេង​មក គឺ​ហ្វូង​ចៀម ហ្វូង​គោ និង​កូន​ប្រុស​កូន​ស្រី​របស់​គាត់។


ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​អ្នក នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ អស់​ទាំង​ខ្មាំង​សត្រូវ​របស់​អ្នក គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក នឹង​ត្រូវ​គេ​ជិះ​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​អ្នក យើង​នឹង​ឲ្យ​មាន​គេ​ប្លន់​អ្នក​នោះ​វិញ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ គឺ​មាន​សេចក្ដី​ភិត‌ភ័យ មិន​មែន​ជា​សេចក្ដី​សុខ​ទេ។


ខ្ញុំ​ក្រឡេក​មើល​ទៅ​ភ្នំ​ធំ ឃើញ​ថា​ញ័រ​ទាំង​អស់ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​កក្រើក​រញ្ជួយ។


មាន​សត្វ​សិង្ហ​មួយ​បាន​ឡើង​ចេញ​ពី​ព្រៃ​ស្តុក​របស់​វា​មក ជា​មេ​បំផ្លាញ​នគរ​ផ្សេងៗ វា​កំពុង​តែ​មក​តាម​ផ្លូវ វា​បាន​ចេញ​ពី​កន្លែង​របស់​វា​មក​ហើយ ដើម្បី​នឹង​បំផ្លាញ​ស្រុក​អ្នក ហើយ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក ត្រូវ​បែក​បាក់ ចោល​ឥត​មាន​អ្នក​ណា​នៅ។


ដោយ​ឮ​សូរ​ព្រូស‌ព្រឹប​នៃ​ជើង​សេះ​ដ៏​ខ្លាំង​ពូកែ​របស់​គេ ដោយ​សូរ​រន្ថាន់​របស់​រទេះ​ចម្បាំង​គេ និង​សូរ​រ៉ូង‌រ៉ាង​នៃ​កង់​រទេះ​ផង ឪពុក​ទាំង​ប៉ុន្មាន​នឹង​មិន​ងាក​ទៅ​ក្រោយ​មើល​កូន​ឡើយ ដោយ​ព្រោះ​ខ្សោយ​ដៃ


គេ​នឹង​ស៊ី​ផល​ចម្រូត និង​អាហារ​របស់​អ្នក​អស់ ជា​អាហារ​ដែល​ទុក​សម្រាប់​កូន​ប្រុស​កូន​ស្រី​អ្នក ក៏​នឹង​ស៊ី​ហ្វូង​ចៀម ហ្វូង​គោ​របស់​អ្នក ហើយ​ស៊ី​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​អ្នក​ដែរ។ គេ​នឹង​វាយ​រំលំ​ទី​ក្រុង​មាន​កំផែង ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក​នោះ ដោយ‌សារ​ដាវ។


គេ​ចាប់​យក​ធ្នូ និង​លំពែង ជា​ពួក​សាហាវ​ណាស់ ឥត​មាន​ត្រា​ប្រណី​ឡើយ សំឡេង​គេ​ឮ​សន្ធឹក​ដូច​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ គេ​តម្រៀប​គ្នា ដូច​ជា​មនុស្ស​ដែល​រៀប​ទៅ​ច្បាំង ឱ​កូន​ស្រី​ក្រុង​បាប៊ីឡូន​អើយ គេ​មក​ទាស់​នឹង​អ្នក​ហើយ។


ផែនដី​កំពុង​ញាប់‌ញ័រ​ក៏​ឈឺ​ចាប់ ពី​ព្រោះ​ការ​ដែល​ព្រះ‌យេហូវ៉ា សម្រេច​ធ្វើ​ដល់​ក្រុង​បាប៊ីឡូន នោះ​ស្ថិត‌ស្ថេរ​នៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​ស្រុក​បាប៊ីឡូន ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ។


គេ​ចាប់​កាន់​ធ្នូ និង​លំពែង ជា​សាសន៍​សាហាវ ឥត​ត្រា​ប្រណី សំឡេង​គេ​ក៏​លាន់​ឮ​សន្ធឹក​ដូច​ជា​សមុទ្រ គេ​សុទ្ធ​តែ​ជិះ​សេះ​តម្រៀប​ជា​ក្បួន​ទ័ព ដូច​ជា​មនុស្ស​ដែល​ចូល​ទៅ​ច្បាំង ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ គឺ​ច្បាំង​នឹង​អ្នក​ហើយ។


មាន​តែ​សូរ​រំពាត់ សូរ​សន្ធឹក​កង់ សូរ​សេះ​បោល និង​សូរ​រឃុក‌រឃាក់​នៃ​រទេះ​ចម្បាំង


ភ្នំ​ទាំង​ប៉ុន្មាន​បាន​ឃើញព្រះ‌អង្គ ហើយ​ក៏​ភ័យ​ខ្លាច ព្យុះ​ភ្លៀង​ក៏​បង្ហួស​ទៅ ទី​ជម្រៅ​ក៏​បញ្ចេញ​សំឡេង ហើយ​បាន​លើក​ដៃ​ឡើង​ទៅ​លើ


ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់


ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ


គេ​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា «ដាន់» តាម​ឈ្មោះ​ដាន់ ជា​បុព្វ‌បុរសរបស់​គេ ដែល​អ៊ីស្រា‌អែល​បាន​បង្កើត តែ​ក្រុង​នោះ​ពី​ដើមឈ្មោះ ឡាអ៊ីស។


បន្ទាប់​មក ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ក្រុម​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


គ្រា​នោះ មាន​ឮ​សូរ​សន្ធឹក​ជើង​សេះ​ដែល​កំពុង​តែ​រត់ គឺ​ដែល​ពួក​ខ្លាំង​ពូកែ​កំពុង​រត់។