Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 8:16 - អាល់គីតាប

16 សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់ សំរែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក ពួក​គេ​បំផ្លាញ​ក្រុង និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក និង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក ព្រម​ទាំង​ទី​ក្រុង និង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 សន្ធឹក​ជើង​សេះ​របស់​ខ្មាំង​លាន់​ឮ​ពី​ក្រុង​ដាន់ សម្រែក​របស់​វា​បាន​ធ្វើ​ឲ្យ​ផែនដី​ញាប់‌ញ័រ ពួក​គេ​មក​ដល់​ហើយ ពួក​គេ​បំផ្លាញ​ស្រុក និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ស្រុក ពួក​គេ​បំផ្លាញ​ក្រុង និង​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ក្រុង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 មាន​ឮ​សូរ​ឃីស​នៃ​សេះ​របស់​គេ​ចេញ​ពី​ដាន់​មក កាល​ណា​ឮ​សូរ​សេះ​ខ្លាំង​ពូកែ​របស់​គេ​ស្រែក​កញ្ជ្រៀវ នោះ​ផែនដី​ទាំង​អស់​ក៏​ញ័រ ដ្បិត​គេ​បាន​មក​ហើយ គេ​បាន​ស៊ី​លេប​ស្រុក នឹង​របស់​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ស្រុក​ផង ព្រម​ទាំង​ទី​ក្រុង នឹង​ពួក​អ្នក​នៅ​ក្នុង​នោះ​ដែរ

សូមមើលជំពូក ចម្លង




យេរេមា 8:16
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​ឬ​ដែល​ធ្វើ​ឲ្យ​វា​ចេះ​លោត​ដូច​កណ្ដូប និង​មាន​សំរែក​គួរ​ឲ្យ​ញាប់‌ញ័រ?


ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​អុលឡោះ‌តាអាឡា ពិភព​លោក និង​អ្វីៗ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង ពិភព​លោក ក៏​ជា​កម្មសិទ្ធិ​របស់​ទ្រង់​ដែរ!


សូម​បំបែរ​កំហឹង​របស់​ទ្រង់ ទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ទ្រង់ ទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើ នាម​របស់​ទ្រង់! ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្ស របស់​យ៉ាកកូប ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជា ទី​ស្មសាន​ទៀត​ផង។


តាំង​ពី​យើង​ខ្ញុំ​នៅ​ក្មេង ព្រះ​គំរក់​បាន​ធ្វើ​ឲ្យ​អ្វីៗ ដែល​ដូនតា​របស់​យើង​ខ្ញុំ​បាន​សន្សំ វិនាស​ហិន‌ហោច​អស់ គឺ​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ ទាំង​កូន​ប្រុស និង​កូន​ស្រី។


ហេតុ​នេះ អស់​អ្នក​ដែល​លេប​ត្របាក់​អ្នក មុខ​ជា​ត្រូវ​គេ​លេប​ត្របាក់​វិញ បច្ចា‌មិត្ត​របស់​អ្នក​នឹង​ជាប់​ជា​ឈ្លើយ ទាំង​អស់​គ្នា។ អស់​អ្នក​ដែល​កំទេច​អ្នក នឹង​ត្រូវ​គេ​កំទេច​វិញ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ដែល​ប្លន់​អ្នក ត្រូវ​គេ​ប្លន់​វិញ​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ឮ​សំរែក​ភ័យ​ខ្លាច ចលាចល​កើត​មាន​នៅ​ក្នុង​ស្រុក គឺ​មិន​មែន​សន្តិ‌ភាព​ទេ!


ខ្ញុំ​មើល​ទៅ​ភ្នំ​ទាំង‌ឡាយ ឃើញ​ភ្នំ​ទាំង​នោះ​កក្រើក​រំពើក រីឯ​ភ្នំ​តូចៗ​ទាំង​ប៉ុន្មាន​ក៏​រញ្ជួយ​ដែរ។


សត្វ​តោ​លោត​ចេញ​ពី​រូង​របស់​វា​ហើយ មេ​បំផ្លាញ​ប្រជា‌ជាតិ​នានា​កំពុង​តែ​ចាក​ចេញ ពី​កន្លែង​របស់​ខ្លួន ដើម្បី​កំទេច​ស្រុក​របស់​អ្នក ក្រុង​ទាំង‌ឡាយ​របស់​អ្នក​នឹង​ត្រូវ​វិនាស​អន្តរាយ លែង​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


ព្រោះ​ឮ​ស្នូរ​សន្ធឹក​ជើង​សេះ និង​សន្ធឹក​កង់​រទេះ​ចំបាំង​លាន់​ឮ​យ៉ាង​ទ្រហឹង អឹង‌អាប់​ដូច​ផ្គរ‌លាន់។ ដោយ​អស់​កម្លាំង​ពេក ឪពុក​លែង​ងាក​មើល មក​កូន​របស់​ខ្លួន​ទៀត។


ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កំទេច​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។


ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​បាប៊ី‌ឡូន!


ផែនដី​កក្រើក​រំពើក និង​ញាប់‌ញ័រ នៅ​ពេល ដែលអុលឡោះ‌តាអាឡា​ប្រព្រឹត្ត​ចំពោះ​ក្រុង​បាប៊ី‌ឡូន តាម​គម្រោង‌ការ​របស់​ទ្រង់ គឺ​ធ្វើ​ឲ្យ​ក្រុង​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​មនុស្ស​រស់​នៅ។


ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»


ស្ដាប់​ចុះ ស្នូរ​រំពាត់ សន្ធឹក​កង់​រទេះ​ចំបាំង ទ័ព​សេះ​បោល​យ៉ាង​លឿន រទេះ​ចំបាំង​បោះ‌ពួយ​ទៅ​មុខ។


ភ្នំ​ឃើញ​ទ្រង់ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។


ដ្បិត «ផែនដី និង​អ្វីៗ​ដែល​ស្ថិត​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្ម‌សិទ្ធិ​របស់​អុលឡោះ​តាអាឡា»។


ប៉ុន្ដែ បើ​គេ​ប្រាប់​បង​ប្អូន​ថា «ម្ហូប​នេះ​ជា​ម្ហូប​សែន» សូម​កុំ​ពិសា​ឲ្យ​សោះ។ ធ្វើ​ដូច្នេះ មក​ពី​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់​បង​ប្អូន និង​មក​ពី​មន‌សិការ​ដាស់‌តឿន។


ពួក​គេ​ប្តូរ​ឈ្មោះ​ក្រុង​ឡាអ៊ីស ដែល​គេ​ធ្លាប់​ហៅ​ពី​មុន​នោះ​ដាក់​ថា «ក្រុង​ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ាកកូប។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​លើក​ទ័ព​មក​ពី​គ្រប់​ទិស​ទី ចាប់​តាំង​ពី​ក្រុង​ដាន់​ដែល​នៅ​ខាង​ជើង រហូត​ដល់​បៀរ‌សេបា​ដែល​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​កាឡាដ​ដែល​នៅ​ខាង​កើត។ ពួក​គេ​ជួប​ជុំ​គ្នា​នៅ​ចំពោះអុលឡោះ‌តាអាឡា នៅ​មីស‌ប៉ា ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។


ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​រណ្តំ​ផ្ទៃ​ដី គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម